អុញ! នោះមានរឿងអ្វីទៀតហើយ!! អ្នកនាង សុខ សោម៉ាវត្តី ពិបាកចិត្តទាំងយប់រឿង..

ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយពី តារាសម្ដែងស្រី អ្នកនាង សុខ សោម៉ាវត្តីតាមរយៈតួអង្គក្រមិចក្រមើម គួរឲ្យស្រលាញ់ និងមានរូបសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ ទោះជាមានកូនស្រីមួយរូប ហើយបែបណាក៏ដោយ។

យ៉ាងណាមិញ ក្រោយភ្លៀងមេឃស្រឡះ បន្ទាប់ពីបានលែងលះស្នេហាចាស់ដាច់ស្រេចរួចមក សុខ សោម៉ាវត្តីបានជួបកម្លោះសង្ហារ ជាកីឡាករបាល់ ទាត់ លោក លី វ៉ាហេតថែមទាំងយល់ចិត្តថ្លើមគ្នាជាង ៣ឆ្នាំហើយ។

ជាក់ស្ដែងមុននេះបន្តិច មេម៉ាយកូនមួយរូបនេះ ក៏បានបង្ហើរសាររៀបរាប់ពិបាកចិត្តហើយថែមបញ្ជាក់ពីអារម្មណ៍អស់ទ្រាំថា «ពិបាកចិត្ត តែអត់ដឹងថា ខ្លួនឯងពិបាកចិត្តរឿងអី 😌មានអ្នកអញ្ចឹងដែរអត់ 😂😂»៕