ដល់ពេលហើយ!!! ក្រសួងសាធារណការ ផ្តើមការផាកពិន័យលើការផុតសុពលភាពលើសពី ៣០ថ្ងៃ នៃសេវា….

នៅមុននេះបន្តិចយោងតាមហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសរសេររៀបរាប់ថា៖ ចាប់ពីថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២០ នេះតទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្តើមការផាកពិន័យលើការផុតសុពលភាពលើសពី ៣០ថ្ងៃ នៃសេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកដូចជា៖
-ពន្យារបណ្ណបើកបរយានយន្ត
-ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសគ្រប់ប្រភេទ
-ការចុះបញ្ជីឡើងវិញរថយន្តផ្លាកលេខ AT (រថយន្តនាំចូលមកជាលក្ខណៈបណ្ដោះអាសន្ន) និងសេវាផ្សេងៗទៀត។

:::សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋមកទទួលសេវាអោយបានទាន់ពេលវេលា ជៀសវាងការខាតបង់ ឬប្រឈមមុខនឹងការផាកពិន័យ និងដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព។
:::សេចក្ដីជូនដំណឹង ពីការផាកពិន័យ៖ shorturl.at/qHM68
:::កម្រៃសេវាសាធារណៈ៖ https://mpwt.gov.kh/kh/documents/declaration/239
:::ប្រឹក្សាយោបល់លើសេវាសាធារណៈ៖ 015 92 90 90 | 085 92 90 90 | 067 92 90 90