ដំណឹងល្អ!!! ពេលនេះក្លឹបកម្សាន្ត និង KTV ទូទាំងរាជធានីភ្នំពេញ នឹងប្ដូរទៅជា…

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២០ នេះបានឱ្យដឹងថា ម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និង ខារ៉ាអូខេទាំងអស់នៅរាជធានីភ្នំពេញ អាចបើកដំណើរការ ដោយឡែកត្រូវប្រែក្លាយទៅជាភោជនីយដ្ឋាន ។

រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់ ម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និង ខារ៉ាអូខេ ទាំងអស់នៅរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ដើម្បីចូលរួមសកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ រដ្ឋបាល រាជធានីភ្នំពេញ អនុញ្ញាតឱ្យម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និង ខារ៉ាអូខេបើកដំណើរការតែត្រូវ៖

១. ស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញចូលតែមួយ រាជធានីភ្នំពេញ ។

២.គោរពឱ្យបានម៉ឺងម៉ាត់នូវវិធាននៃក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ ១៩ និង វិធានការសុវត្ថិភាព របស់ក្រសួងទេសចរណ៍ ៕