អាសូរណាស់!! ថៅកែដីល្វែង ២នាក់ ត្រូវរន្ទះបាញ់ស្លាប់ ខណៈដែលកំពុងចុះមើលក្រុមការងាររៀបចំដីល្វែង

ថៅកែដីល្វែងពីរនាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈកំពុងចុះមើលក្រុមការងាររៀបចំដីល្វែង។ហេតុការណ៍រន្ទះបាញ់ស្លាប់នេះកើតឡើងនៅល្ងាចថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ២០២០ ចំនុចភូមិថ្មីសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យក្នុងគ្រាដែលមេឃកំពុងធ្លាក់ភ្លៀង។

ជនរងគ្រោះមានឈ្មោះ១- សៀក ជីឆូវ ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ និងទី២ -ឈ្មោះ យ៉ាង លី ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អ្នកទាំងពីរមានមុខរបរជាអ្នកពុះដីល្វែងនិងជាថៅកែរថយន្តដឹកដី។ ជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យនៅគេហដ្ឋានរៀងខ្លួនៗ៕

ប្រភព៖ ហ្វេសប៊ុក