នោះចឹងម៉ង! ថៃយល់ព្រមបើកដៃ ឱ្យអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេស រួមរស់នឹងគ្នាបាន

គណៈរដ្ឋមន្ត្រីប្រចាំប្រទេសថៃ បានយល់ព្រមលើសេចក្ដីព្រាងច្បាប់មួយកាលពីថ្ងៃពុធ ទី ០៨ ខែកក្កដាកន្លងទៅនេះ ដែលអនុញ្ញាតឲ្យអ្នកស្រឡាញ់ ភេទដូចគ្នា អាចមានសិទ្ធិរួមរស់ជាមួយគ្នាសឹងតែដូចជាគូស្នេហ៍ដែលបានរៀបការនឹងគ្នា ក្នុងចលនាបែបសេរីនិយមបំផុតមួយ សម្រាប់ប្រទេសបែប អភិរក្សមួយនេះ ដែលស្គាល់ចំពោះភាពចេះអត់ឱនរបស់ខ្លួនលើអ្នកស្រឡាញ់ភេទដូចគ្នានេះ ។

ប្រសិនបើសេចក្ដីព្រាងច្បាប់នេះ ត្រូវបានសភាប្រកាសអនុម័ត ប្រទេសថៃនឹងក្លាយជាប្រទេសទី ២ ក្នុងតំបន់អាស៊ី ដែលអនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទ ដូចគ្នាអាចរួមរស់នឹងគ្នាបាន រួមទាំងអាចសុំកូនមកចិញ្ចឹម និង ផ្ដល់សិទ្ធិគ្រប់គ្រងមរតក កាន់កាប់ទ្រព្យសម្បត្តិរួមគ្នាផងដែរ ។

Members of the LGBT community in Thailand take photos as they gather in Bangkok on June 18, 2016 to take part in a vigil for victims of the worst mass shooting in modern US history in Orlando, Florida.
Forty-nine people were killed and 53 wounded when a 29-year-old man ran amok in a packed gay nightclub early on June 12 in Orlando, armed with a legally bought assault rifle. / AFP / LILLIAN SUWANRUMPHA (Photo credit should read LILLIAN SUWANRUMPHA/AFP/Getty Images)

បើតាមសម្ដីលោកស្រី Ratchada Thanadirek អ្នកនាំពាក្យអនុរដ្ឋាភិបាលបានបញ្ជាក់ថា «សេចក្ដីព្រាងច្បាប់នៃភាពជាដៃគូស៊ីវិលនេះ គឺជាជំហាន សំខាន់មួយសម្រាប់សង្គមថៃក្នុងការផ្សព្វផ្សាយសិទ្ធិស្មើគ្នា និង គាំទ្រលើសិទ្ធិសេរីភាពនៃគូស្នេហ៍ភេទដូចគ្នាក្នុងការកសាងគ្រួសារ និងរស់នៅក្នុងនាម ជាដៃគូ» ។ សេចក្ដីព្រាងច្បាប់នេះ ដំបូងឡើយត្រូវបានប្រកាសក្នុងឆ្នាំ ២០១៨ ប៉ុន្តែមិនអាចអនុម័តបានមុនពេលបោះឆ្នោតកាលពីឆ្នាំមុន ។

ប្រទេសថៃ ត្រូវបានឲ្យដឹងថា ជាប្រទេសមួយកាន់សាសនាព្រះពុទ្ធបានយ៉ាងខ្ជាប់ខ្ជួនបំផុត ប៉ុន្តែក៏ជាប្រទេសមួយដែលទទួលបានកិត្តិនាមលើភាពបើក ចំហ និង គំនិតបើកចិត្តទូលំទូលាយផងដែរ ។ ដោយសារផ្នត់គំនិតនេះ ប្រទេសថៃបានទាក់ទាញគូស្នេហ៍ភេទដូចគ្នា ដូចជាស្រីស្រឡាញ់ស្រី ប្រុសស្រឡាញ់ប្រុស អ្នកស្រឡាញ់ទាំង ២ ភេទ និង អ្នកកែភេទ រួមទាំងមានបង្កើតយុទ្ធនាការ ដើម្បីទាក់ទាញអ្នកទេសចរ LGBT ផងដែរ ៕
ប្រភព៖ CNA