ញាក់សាច់ម៉ង! គ្រាន់តែមឈូសដាក់សពស្ដេចកាស៊ីណូម៉ាកាវ តម្លៃជាង ១លានដុល្លារ! (មានរូបភាព)

លោក Stanley Ho ដែលមានឈ្មោះកំណើតថា Ho Hung-sun គឺជាមហាសេដ្ឋីធំម្នាក់នៅហុងកុង ដែលជំនួញរបស់គាត់មានដូចជា ក្រុមហ៊ុន SJM ឬ STDM ជាក្រុមហ៊ុនទាក់ទងទៅនឹងវិស័យសុខាភិបាល និងទេសចរណ៍, កាស៊ីណូធំៗចំនួន ១៩កន្លែងនៅទីក្រុងម៉ាកាវ ហើយលោកក៏ជាម្ចាស់នៃអាគារ Grand Lisboa ផងដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Stanley Ho ត្រូវបានគេដាក់ឈ្មោះថា ស្ដេចកាស៊ីណូម៉ាកាវ កើតនៅថ្ងៃ ២៥ ខែវិច្ឆិកា ឆ្នាំ ១៩២១ នៅហុងកុង និងបានស្លាប់កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃបុណ្យសពរបស់មហាសេដ្ឋីខាងលើ គេឃើញមានបុគ្គលល្បីៗ មហាសេដ្ឋីធំៗជាច្រើននាក់ចូលរួម តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺ គ្រាន់តែមឈូសដាក់សពលោក Stanley Ho មានតម្លៃរហូតទៅដល់ ១,០៣១,០០០ដុល្លារឯណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុផលដែលមឈូសមួយនេះមានតម្លៃរហូតទៅដល់ជាង ១លានដុល្លារ គឺដោយសារតែធ្វើអំពីឈឺម្យ៉ាងឈ្មោះថា ដើមត្រែញណាម ។ ត្រែញណាម គឺជាដើមឈើប្រណីតមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ នៅក្នុងប្រវត្តសាស្ត្រចិន ហើយរហូតមកទល់ពេលនេះវាបានក្លាយជាឈឺដ៏កម្របំផុត ដោយសារដើមនេះពិបាកនឹងដាំដុះខ្លាំងណាស់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីសម័យបុរាណគេហៅដើមឈើនេះថា ជាដើមឈើអធិរាជ ព្រោះបើតាមប្រវត្តិស្ត្របានបង្ហាញថា អធិរាជជាអ្នកគ្រប់គ្រងដើមឈឺនេះ ហើយនៅក្នុងរាជវង្សមិង គេយកវាមកធ្វើជាគ្រឿងសង្ហារិម សម្រាប់តែអធិរាជប៉ុណ្ណោះ ដូចជារាជបល្ល័ង្កជាដើម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុចពិសេសនៃឈើត្រែញណាម គឺមិនមានសត្វល្អិតណាអាចមកបំផ្លាញគុណភាព មិនរលួយ និងពុកផុយ ទោះជាត្រូវកប់ក្នុងដី ឬត្រាំទឹកក៏ដោយ ហើយក៏មិនជ្រាបទឹកទៀតផង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនតែប៉ុណ្ណោះឈើនេះ នឹងប្រែក្លាយជាពណ៌មាស ដោយពុំចាំបាច់លាបថ្នាំឡើយ ដោយគ្រាន់តែដុះខាត់វាធម្មតាៗប៉ុណ្ណោះបន្ទាប់ពីកែច្នៃរួច ៕