កូនបារាំងបេះដូងខ្មែរម្នាក់ សុខចិត្តមិនរស់នៅបារាំងមកហាត់ល្បុក្កតោអស់១០ឆ្នាំ ព្រោះចង់ឲ្យពិភពលោកបាន…(មានវីដេអូ)

បារាំងបេះដូងខ្មែរ Derek Bidaut ថាខ្លួនពិតជាស្រឡាញ់ក្បាច់គុនល្បុក្កតោខ្លាំងមែនទែន សុខចិត្តបោះបង់ប្រទេសបារាំងមករស់នៅខ្មែរ និងហាត់រៀនក្បាច់គុនមួយនេះអស់រយៈពេល១០ឆ្នាំមកហើយគិតដល់បច្ចុប្បន្ន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ Derek Bidaut បានឲ្យដឹងថា ក្បាច់គុនល្បុក្កតោរបស់ខ្មែរជាក្បាច់គុនដ៏អស្ចារ្យបំផុត និងសំបូរក្បាច់ស្នៀតរាប់ពាន់ រាប់ម៉ឺនក្បាច់ឯណោះ។ ក្បាច់គុនបុរាណរបស់ខ្មែរមួយនេះវាល្អប្លែកពីក្បាច់គុនប្រទេសដទៃ។ ដើមចមទាំងនេះហើយទើបធ្វើឲ្យបុរសស្បែកសរូបនេះជាប់ចិត្ត និងល្បុក្កតោដកចិត្តមិនបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសវ័យ ៣២ ឆ្នាំខាងលើនេះបន្តប្រាប់ទៀតថា បើគិតពីរឿងស្រឡាញ់វិញគឺវាធំធេងណាស់សម្រាប់រូបគេ ពោលសុខចិត្តបោះបង់ការរស់នៅឯប្រទេសកំណើតរបស់ខ្លួន បោះបង់ការងារ និងការរស់នៅសុខស្រួលមកហាត់ក្បាច់គុនល្បុក្កតោ។ មិនត្រឹមតែប៉ុណ្ណេះទេ Derek ចង់ឲ្យក្បាច់គុនមួយនេះល្បីពេញពិភពលោក និងចង់ឲ្យពិភពលោកស្គាល់ថាជាក្បាច់របស់ខ្មែរ ចេញមកពីខ្មែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កីឡាកររូបនេះបានចេញទៅបង្ហាត់បង្រៀន ផ្សព្វផ្សាយដល់បរទេសជាច្រើនប្រទេសផងដែរដូចជា បារាំង អាមេរិក ម៉ាឡេស៊ី ជប៉ុន អូស្ត្រាលី ជាដើម។


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹកដែរថា កីឡាករ Derek Bidaut បានមកហាត់រៀនល្បុក្កតោ និងរស់នៅកម្ពុជាអស់រយៈពេល១០ឆ្នាំមកហើយតាំងពីឆ្នាំ២០១០ មកម្ល៉េះ។ កីឡាកររូបនេះក៏ធ្លាប់ឡើងប្រកួតគុនខ្មែរផងដែរ។ បច្ចុប្បន្នជាម្ចាស់ក្លឹបហាត់ប្រាណ ក្លឹបគុន PRODAL ផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូ៖

ប្រភព៖ SabayNews​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ដកស្រង់ដោយ៖ ចៃព័ត៌មាន Jai News
___________
កំណត់ចំណាំ៖ បច្ចុប្បន្នគេហទំព័រ jai-news.com យើងខ្ញុំជាគេហទំព័រមួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវព័ត៌មាន ឬចំណេះដឹងទូទៅដល់បណ្តាអ្នកគាំទ្រ និងមិនពាក់ពន្ធ័នឹងរឿងនយោបាយណាមួយជាដាច់ខាត។ ម្យ៉ាងទៀតគេហទំព័រយើងខ្ញុំក៏មិនមែនជាអង្គភាពសារព័ត៌មានអ្វីដែរ ពេលខ្លះអត្ថបទមួយចំនួនត្រូវបានដកស្រង់ចេញពីបណ្តាញព័ត៌មាន ឬគេហទំព័រធំៗល្បីៗទាំងក្នុងស្រុក ឬក្រៅស្រុក ដើម្បីផ្សព្វផ្សាយ និងចែករំលែកបន្តគ្រាន់តែជាព័ត៌មានជូនដល់បងប្អូន ប្រជាពលរដ្ឋខ្មែរយើងបានជ្រាប និងពិចារណាតែប៉ុណ្ណោះ។ **ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ឬមានបំណងចង់ផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ
សូមទំនាក់ទំនង ឬឆាតមកកាន់ហ្វេសប៊ុកផេករបស់យើង Jai News Media។ សូមអរគុណ!!!