កំចេះតែហ៊ាន! គណ:សង្ឃនាយកព្រមានចាត់វិធានការណ៍តាមច្បាប់ ចំពោះ គណនីឈ្មោះ Troll យឹម តន ដែលបង្ហោះ បន្ទាបបន្ថោក និងវាយប្រហារ តម្លៃព្រះពុទ្ធសាសនា (មានវីដេអូ)

រាជធានីភ្នំពេញ៖ មុននេះបន្តិច នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២០ គណសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាបាន ចេញសេចក្តីថ្លៃងការណ៍ថ្កោលទោស គណនីឈ្មោះ Troll យឹម តន ដែលតែងតែបង្ហោះ បន្ទាបបន្ថោក និងវាយប្រហារ តម្លៃព្រះពុទ្ធសាសនា ដែលមានខ្លឹមសារទាំងស្រុងបែបនេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Tra យឹម តន បាន បង្ហោះឃ្លីបវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមជាបទចម្រៀងលាយឡំដោយការកាត់តរូបភាពបព្វជិត សង្ឃពុទ្ធសាសនា ក្នុងលក្ខណៈអាសអាភាសជាមួយស្ត្រីភេទ ដោយប្រើពាក្យពេចន៍ក្នុងខ្លឹមសារវាយប្រហារប្រកបដោយចេតនា បំផ្លិចបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរក៏ដូចជាតម្លៃពុទ្ធសាសនាដែលជាសាសនារបស់ រដ្ឋ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះគឺជាការប្រមាថ ចំពោះព្រះសង្ឃថេរវាទ នៅព្រះរាជាណាចក្រកម្ពុជា យ៉ាងធ្ងន់ធ្ងរបំផុត ក៏ដូចជាពុទ្ធបរិស័ទផងដែរមានភាពទោមនស្ស កើតទុក្ខមិនសុខចិត្តយ៉ាងក្រៃលែងចំពោះទង្វើដ៏អកុសល និងថោកទាបនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ជូនថា រូបភាពបុគ្គលដែលគណនីហ្វេសប៊ុកខាងលើ យកមកកាត់តភ្ជាប់ជាមួយស្ត្រីភេទគឺជា រូបភាពដែលគណៈសង្ឃគ្រប់ជាន់ថ្នាក់ បានដោះស្រាយប្រកបដោយច្បាប់វិន័យ រួចហើយ_រូបភាពខ្លះជារូបភាព សង្ឃបរទេស និងរូបភាពខ្លះទៀតជារូបភាពបព្វជិតសង្ឃពុំមានកំហុសអ្វីឡើយ ក៏ត្រូវបានយកមកដាក់ភ្ជាប់ ដើម្បីត្មះតិះដៀលបន្ទាបបន្ថោកក្នុងបទចម្រៀងយ៉ាងគ្រោតគ្រាត និងអយុត្តិធម៌ផងដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់បន្ថែមថា ពុំមែនតែពេលបច្ចុបន្ទប៉ុណ្ណោះទេ គណនីហ្វេសប៊ុកឈ្មោះ Troll យឹម តន មួយនេះ បានប្រព្រឹត្តអំពើរឿងអកុសលដដែលនេះជាច្រើនឆ្នាំ កន្លងមកហើយ ដោយបានយក អធិករណ៍ នៃបព្វជិតសង្ឃធ្វើជាអាជីព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានចេតនាយ៉ាងពេញទំហឹងក្នុងការបំផ្លិចបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូររបស់ ព្រះសង្ឃក៏ដូចជាតម្លៃពុទ្ធសាសនាថេរវាទកម្ពុជាដែលគណៈ សង្ឃនាយកកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជ្ញាប្រទេសមួយដែលមានច្បាប់ វិន័យ ប្រពៃណីទំនៀមទម្លាប់ វប្បធម៌ អារ្យធម៌ សាសនា ទស្សនៈវិជ្ជាសម្រាប់អនុស្ស និងជនានុជនខ្មែរឲ្យរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ
សីលធម៌ សុជីវធម៌ សុចតរិធម៌ និងវឌ្ឍនធម៌យ៉ាងពេញបរិបូរ៍។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្អែកលើមូលដ្ឋាននេះ ដើម្បីទប់ស្កាត់ទង្វើពាលអកុសលកុំឲ្យកើតឡើងដដែលៗ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការ និងថ្កោលទោសចំពោះទង្វើដ៏ស្មោកគ្រោក អសីលធម៌ ទុច្ចរិត និងភាពជាអមនុស្ស ហើយសូមស្នើក្រសួងធម្មការ និងសាសនា ព្រមទាំងអាជ្ញាធមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការលើអ្នកគ្រប់គ្រងគណនីហ្វេសប៊ុកខាងលើតាមនីតិវិធីច្បាប់ជាធរមាន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ លេខាធិការដ្ឋានគណៈសង្ឃនាយក

នេះជា MV ម្ចាស់ គណនីឈ្មោះ Troll យឹម តន បានបង្ហោះ..​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដកស្រង់ដោយ៖ ចៃព័ត៌មាន Jai News​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
___________
កំណត់ចំណាំ៖ បច្ចុប្បន្នគេហទំព័រ jai-news.com យើងខ្ញុំជាគេហទំព័រមួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវព័ត៌មាន ឬចំណេះដឹងទូទៅដល់បណ្តាអ្នកគាំទ្រ និងមិនពាក់ពន្ធ័នឹងរឿងនយោបាយណាមួយជាដាច់ខាត។ ម្យ៉ាងទៀតគេហទំព័រយើងខ្ញុំក៏មិនមែនជាអង្គភាពសារព័ត៌មានអ្វីដែរ ពេលខ្លះអត្ថបទមួយចំនួនត្រូវបានដកស្រង់ចេញពីបណ្តាញព័ត៌មាន ឬគេហទំព័រធំៗល្បីៗទាំងក្នុងស្រុក ឬក្រៅស្រុក ដើម្បីផ្សព្វផ្សាយ និងចែករំលែកបន្តគ្រាន់តែជាព័ត៌មានជូនដល់បងប្អូន ប្រជាពលរដ្ឋខ្មែរយើងបានជ្រាប និងពិចារណាតែប៉ុណ្ណោះ។ **ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ឬមានបំណងចង់ផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ
សូមទំនាក់ទំនង ឬឆាតមកកាន់ហ្វេសប៊ុកផេករបស់យើង Jai News Media។ សូមអរគុណ!!!