កុំចេះតែហ៊ាន! អ្នកជំងឺឈឺតិចតួចរកលេសពិនិត្យជំងឺរហូតដល់៣២មុខ ដើម្បីគិតលុយឲ្យបានច្រើន មានអីអាជ្ញាធរធ្វើលិខិតបិទពេទ្យជាក់ស្ដែង នៅខេត្ត…

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ មានលិខិតពិនិត្យជំងឺទូទៅ របស់ពេទ្យឯកជនមួយត្រូវបានមហាជន និងអ្នកជំនាញ វិជ្ជាជីវៈពេទ្យមួយចំនួនបានបង្ហោះតៗគ្នានៅលើបណ្ដាញសង្គមហ្វេសបុក ដោយចាត់ ទុកថាលិខិតមួយនេះបានធ្វើឱ្យមានកំហុសឆ្គងលើវិជ្ជាជីវៈធ្ងន់ធ្ងរ និងចាត់ទុកថាជាការបោកប្រាស់ធ្វើស៊ីប្រជាពលរដ្ឋ ដែលលោកមានជំងឺត្រូវការពេទ្យឱ្យជួយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លិខិតនោះ គឺចេញលទ្ធផលដោយម៉ាស៊ីនថតស្កេនពិនិត្យជំងឺ៣២មុខ ដោយលោក គ្រូពេទ្យឈ្មោះ ណុប សារិទ្ធ ( ហៅលោកគ្រូពេទ្យណេ ) លក់ផលិតផល មកពីសហរដ្ឋអាមេរិក មានអាសយដ្ឋាននៅភូមិតាលុង ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយលទ្ធផលនេះបានចេញកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ទន្ទឹមនឹងការបែកធ្លាយរហូតផ្ទុះការរិះគន់ធ្ងន់ៗ និងបានដឹងលឺដល់ជំនាញពាក់ព័ន្ធទើប លោកប្រធានការិយាល័យស្រុកប្រតិបត្តិវេជ្ជបណ្ឌិត ហ៊ឹង សាមិត្ត និងអាជ្ញាធរបានចុះ ទៅចាត់វិធានការភ្លាមៗ ដោយលោកគ្រូពេទ្យរូបនោះព្រមធ្វើកិច្ចសន្យាឈប់ប្រើម៉ាស៊ីន ពិនិត្យជំងឺ ( វិភាគជំងឺ ) និងឈប់ប្រកបរបរមួយនេះចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះតទៅ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖ http://khmertop.news