កំសត់ណាស់! ប្តីទើបខ្សែភ្លើងឆក់ស្លាប់ មិនទាន់ធ្វើបុណ្យ១០០ថ្ងៃផង ប្រពន្ធមកពីលេងផ្ទះម្តាយក្មេក ត្រូវ ស្លាប់ ចោលកូនស្រីអាយុ២ខួបដោយសារ..

កាលពីរសៀលម្សិលមិញនេះ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្រ្ដីម្នាក់ ត្រូវបានចោរប្លន់រួចសម្លាប់ យ៉ាងសាហាវ ព្រៃផ្សៃ ស្ថិតនៅក្នុងព្រៃមួយកន្លែងបង្កធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជនរងគ្រោះ មានឈ្មោះ រឿន ចន្ធូ ភេទស្រី មានស្រុកកំណើតនៅភូមិ ថ្លុកឈើទាល ក្នុងសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។

ជាមួយគ្នានេះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Chim Channa បានប្រាប់ឱ្យដឹងថា៖”ប្ដីខ្សែភ្លើង ឆក់ស្លាប់ ទើបតែបាន៣ខែ ប្រពន្ធមកពីលេងផ្ទះម៉ែក្មេងចោរប្លន់ស្លាប់ នៅកូនស្រីអាយុ ២ខួបនៅរស់ ពាក់កណ្ដាលផ្លូវវេលាម៉ោង ៤រសៀលនៅស្ពឺ”

បន្ថែមពីលើនេះ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Mrr Pov Sarath បានលើកឡើងដែរថា៖” RIPអាយុខ្លី្លម្ល៉េះប្អូនស្រីអេីយប្តីស្លាប់ មិនបានប៉ុន្មានផង ឥឡូវប្រពន្ធស្លាប់ទៀត ទុកអោយកូនតូចកំព្រា ឪពុកម្តាយទាំងនៅក្មេង សូមប្អូនកេីតជាតិណាៗ កុំអោយអាយុខ្លីដូចជាតិនេះទៀត។ សូមអោយវិញ្ញណក្ខន្ធប្អូនទៅអោយបានសុខចុះ ឃាតករ ដែលសម្លាប់ប្អូនវាមិនរួចខ្លួនទេ” ប្រសិន បើមានព័ត៍មានបន្ថែមជុំវិញ ករណីប្លន់សម្លាប់ខាងលើនេះ ក្រុមការងាររបស់យើងខ្ញុំ និងUpdate ជូនទៅដល់ប្រិយមិត្ដបន្ថែមទៀត។

ប្រភព៖ FB