រំជួលចិត្តណាស់! ខួប ៣ ឆ្នាំក្មួយស្រីរបស់គាត់ ត្រូវបានអ្នករកតាក់ស៊ីរំលោភសម្លាប់យ៉ាងព្រៃផ្សៃ នៅស្វាយរៀង មិនទាន់ទទួលបានយុត្តិធម៌នោះទេ! គាត់សុំឲ្យជួយស៊ែរបន្តផង.

នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២០ នេះ យោងតាមម្ចាស់គណនីហ្វេសបុកដែលមានឈ្មោះថា បងរី បានបង្ហោះ នូវសាររំជួលចិត្ត អមជាមួយរូបភាព ក្មួយស្រីដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់របស់គាត់ថា ៖

ថ្ងៃនេះថ្ងៃទី 2 ខែ 8 ឆ្នាំ 2020 ថ្ងៃគម្រប់ខួប 3 ឆ្នាំរបស់ក្មួយស្រីខ្ញុំ ដែលត្រូវបានអ្នករត់តាក់ស៊ីរំលោភសម្លាប់យ៉ាងព្រៃផ្សៃនៅខេត្តស្វាយរៀង ថ្ងៃទី 2 ខែ 8 ឆ្នាំ 2017 អស់រយៈពេលបីឆ្នាំហើយ ដែលគ្រួសារខ្ញុំរង់ចាំទទួលយុត្តិធម៌ តើពេលណាទៅទើបផ្ដល់យុត្តិធម៌ពិតប្រាកដដល់គ្រួសារខ្ញុំ គ្រួសារខ្ញុំត្រូវឡើងតុលាការខេត្តស្វាយរៀងបីដង ក្រោយមកទៀតឡើងសាលាឧទ្ធរណ៍នៅភ្នំពេញពីរដងទៀត ក្រុមគ្រួសារខ្ញុំត្រូវចំណាយលុយអស់ជាច្រើន សម្រាប់ធ្វើដំណើរឡើងតុលាការជាច្រើនដង និងខាតពេលវេលារកស៊ីច្រើនណាស់ ក្នុងរយៈពេលបីឆ្នាំនេះ ការឈឺចាប់នៅតែកើនឡើងដោយសារតែយុត្តិធម៌នៅមិនទាន់ទទួលបាន ខ្ញុំបានបង្ហោះសារនេះតាមប្រព័ន្ធហ្វេសប៊ុកជាច្រើនដង តែដូចគ្មានថ្នាក់ដឹក នាំណាមើលឃើញសោះ នេះហេីយដែលធ្វើឲ្យគ្រួសារខ្ញុំមានការឈឺចាប់កាន់តែខ្លាំងទៅៗ សូមថ្នាក់ដឹកនាំ និងក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌និងផ្ដល់យុត្តិធម៌ពិតប្រាកដដល់គ្រួសារខ្ញុំផង សូមបងប្អូនជួយ ស៊ែរផង សូមអរគុណ។

គួររំលឹកផងដែរថា ៖ ក្មេងស្រី អាយុ១៨ឆ្នាំម្នាក់ ដែលជិះរថយន្តតាក់ស៊ី ហើយត្រូវបានបាត់ការទាក់ទងជាមួយក្រុមគ្រួសារ បានបាត់ខ្លួន២ថ្ងៃ ចាប់ពីថ្ងៃទី២ខែសីហា ដល់ថ្ងៃ៤ខែសីហា ឆ្នាំ២០១៧ ហើយត្រូវបានក្មេងដើរឃ្វាលក្របីប្រទះឃើញសាកសពអណ្តែតទឹកនៅក្នុងទឹកកែងស្រែ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងហើយបានរាយការណ៍ជូនសមត្ថកិច្ចទៅពិនិត្យសាកសព រួចធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាននិងឈានទៅចាប់ឃាត់ខ្លួនបានបន្តបន្ទាប់ ហើយបានសាកសួរចម្លើយរហូតជនជាឃាតករដៃដល់ ទាំងពីរនាក់បានសារភាពរួចបានប្រគល់វត្ថុតាងដែលជាទ្រព្យសម្បត្តិនារីរងគ្រោះផ្តល់ជូនសមត្ថកិច្ច។

បន្ទាប់មកសមត្ថកិច្ចនគបាល គឺលោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនៃស្នងការដ្ឋានគបាលខេត្តស្វាយរៀង បានធ្វើសន្និសិទកាសែតបង្ហាញមុខជន សង្ស័យទាំងពីរដល់មហាជន។ ហើយពេលនេះក្រុមគ្រួសារជនរងគ្រោះនិងមហាជនកំពុងអន្ទះសារចង់ដឹងនូវលទ្ធផលនៃសវនាការ របស់លោកចៅក្រមសាលាដំបូងខេត្តស្វាយ រៀងហើយសង្ឃឹមថា ក្រុមគ្រួសារជនរងគ្រោះនិងសពជនរងគ្រោះពិតជាទទួលបានយុត្តិធម៌៕

ដូចនេះ សង្ឃឹមថាបងប្អូនយើងទាំងអស់គ្នា មានចិត្តអាណិតអាសូរដល់គាត់ សូមជួយស៊ែរ បន្ត ដើម្បីឲ្យដំណឹងបានលឺដល់ថ្នាក់ដឹកនាំ និងជួយស្វែងរកយុត្តិធម៌ដល់ពួកគាត់ផង។ សូមអរគុណ!


ប្រភព៖ FB
កែសម្រួល៖ JaiNews