ភ្លៀងមួយមេធំល្ងាចមិញនេះ បណ្តាលឲ្យបាក់រលំដើមឈើសង្កត់ត្រូវរថយន្តជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ

3

រាជធានីភ្នំពេញ ៖ ក្រោយពីមេឃភ្លៀងធ្លាក់ខ្លាំងហើយលាយឡំជាមួយខ្យល់បក់បោកយ៉ាងខ្លាំងដែរនោះ បានធ្វើឲ្យដើមឈើដ៏ធំ និងមានកម្ពស់ខ្ពស់មួយដើម ដែលដុះនៅក្នុងបរិវេណស្ថានទូតបារាំង បានបាក់រលំសង្កត់លើរបងស្ថានទូត និងរថយន្តចំនួន២គ្រឿង កំពុងធ្វើដំណើរតាមផ្លូវ និងឈប់រងចាំស្តុប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ កាលវេលាម៉ោង០៥:១០នាទីល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចខាងត្បូង លើផ្លូវនគររាជ(លេខ៨០) មុខមន្ទីរពេទ្យបេះដូង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ចំណែកឯនៅក្នុងខណ្ឌបឹងកេងកង នៅវេលាម៉ោងខាងលើក៏មានភ្លៀងធ្លាក់ លាយឡំ និងខ្យល់កន្ត្រាក់ បានធ្វើអោយដើមឈើធំចំនួន៣ដើម ទី១.នៅចំណុចជាប់របងវត្តមហាមន្ត្រី ផ្លូវ១៦៣ សង្កាត់អូរឡាំពិក ទី២.នៅលើផ្លូវម៉ៅសេទុង (ជិតស្ថានទូតចិន) ក្នុងសង្កាត់ទំនប់ទឹក ទី៣.នៅចំណុចផ្លូវ៥១ ម្ដុំ Park Cafe ក្នុងសង្កាត់បឹងកេងកងទី១ បានបាក់រលំទៅលើផ្លូវ តែពិតសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ ។

ចំណែកឯនៅខណ្ឌទួលគោក នៅចំណុចមុខផ្សារដេប៉ូ ផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក ក៏មានដើមឈើបាក់រលំទៅលើផ្លូវ និងសង្កត់លើរថយន្ត PRIUS មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2AZ-5306 ខណៈពេលកំពុងធ្វើដំណើរតាមផ្លូវ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែបង្កការកកស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង លាយឡំនិងខ្យល់កន្ត្រាក់ខ្លាំងនាល្ងាចថ្ងៃកើតហេតុនេះ មានរថយន្តចំនួន២គ្រឿង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា មានរថយន្ត Highlander មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AE-1276 ដែលធ្វើដំណើរតាមផ្លូវលេខ៨០ ទិសដៅពីកើតទៅលិច និងរថយន្ត LEXUS GX470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-2132 ដែលធ្វើដំណើរតាមផ្លូវលេខ៨០ ទិសដៅពីលិចទៅកើតហើយកំពុងឈប់រងចាំស្តុប ស្រាប់តែមានដើមឈើដ៏ធំ និងមានកម្ពស់ខ្ពស់មួយដើម ដែលដុះនៅក្នុងបរិវេណស្ថានទូតបារាំង បានបាក់រលំសង្កត់លើរបងស្ថានទូត និងសង្កត់លើរថយន្តចំនួន២គ្រឿងខាងលើ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ ។

បច្ចុប្បន្នក្រោយកើតហេតុ ដើមឈើដែលបាក់រលំ នៅក្នុងខណ្ឌទួលគោក និងនៅក្នុងខណ្ឌបឹងកេងកង គេឃើញកម្លាំងសមត្ថិច្ចមូលដ្ឋាន និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះមកដល់កន្លែងដើមឈើរលំ ធ្វើការបញ្ច្រាសចរាចរណ៍សិន កុំឲ្យមានការកកស្ទះ ដោយកម្លាំងសណ្ដាប់ធ្នាប់ បានយករណាមកកាត់យកចេញបណ្ដើរៗផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពៈkhmer note

ដកស្រង់ដោយ៖ ចៃព័ត៌មាន Jai News
___________
កំណត់ចំណាំ៖ បច្ចុប្បន្នគេហទំព័រ jai-news.com យើងខ្ញុំជាគេហទំព័រមួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវព័ត៌មាន ឬចំណេះដឹងទូទៅដល់បណ្តាអ្នកគាំទ្រ និងមិនពាក់ពន្ធ័នឹងរឿងនយោបាយណាមួយជាដាច់ខាត។ ម្យ៉ាងទៀតគេហទំព័រយើងខ្ញុំក៏មិនមែនជាអង្គភាពសារព័ត៌មានអ្វីដែរ ពេលខ្លះអត្ថបទមួយចំនួនត្រូវបានដកស្រង់ចេញពីបណ្តាញព័ត៌មាន ឬគេហទំព័រធំៗល្បីៗទាំងក្នុងស្រុក ឬក្រៅស្រុក ដើម្បីផ្សព្វផ្សាយ និងចែករំលែកបន្តគ្រាន់តែជាព័ត៌មានជូនដល់បងប្អូន ប្រជាពលរដ្ឋខ្មែរយើងបានជ្រាប និងពិចារណាតែប៉ុណ្ណោះ។ **ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ឬមានបំណងចង់ផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ
សូមទំនាក់ទំនង ឬឆាតមកកាន់ហ្វេសប៊ុកផេករបស់យើង Jai News Media។ សូមអរគុណ!!!