ព្រៃវែង ប្ដេជ្ញាចិត្តត្រូវតែយកឈ្នះអង្គរថាយហ្គឺរ ក្នុងពានសម្ដេចតេជោ ហ៊ុន សែន – ថ្នាក់ជាតិ

8

(ភ្នំពេញ)៖ ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្ត ឆ្នាំ២០២០ ខេត្តព្រៃវែង បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្រោយចាប់ឆ្នោតប៉ះក្រុមអង្គរថាយហ្គឺរ ក្នុងពានសម្ដេចតេជោ-ថ្នាក់ជាតិ ដោយតាំងចិត្តដណ្ដើមជ័យជម្នះឲ្យខានតែបាន។

លោក ទេស វិសាល អគ្គលេខាធិការរងក្រុមខេត្តព្រៃវែងបានបញ្ជាក់ថា ទោះបីខេត្តព្រៃវែង សម្បូរដោយយុវជន និងមានកម្រិតមិនដល់ក្រុមសមាជិកលីគកំពូលកម្ពុជា ប៉ុន្ដែថ្នាក់ដឹកនាំខេត្ត ក្រុមការងារ និងកីឡាករផ្ទាល់ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិនាពេលខាងមុខ ខណៈក្ដីបារម្ភ មិនសូវជាបញ្ហាចោទឡើយ។

អគ្គលេខាធិការរងក្រុមជើងឯកថ្នាក់ខេត្តរូបនេះបន្ដថា «បន្ទាប់ពីចាប់ឆ្នោតពានថ្នាក់ជាតិ ហើយយើងត្រូវជួបអង្គរថាយហ្គឺរ ការប្ដេជ្ញាចិត្តរបស់ខេត្តព្រៃវែង គឺត្រូវតែប្ដេជ្ញាចិត្តការប្រកួតនេះ ទាមទារយកជ័យជម្នះឲ្យបាន។ ការប្រកួតថ្នាក់ជាតិនេះ យើងមិនរំពឹងនឹងឈានដល់គោលដៅ ១០០% ប៉ុន្ដែនេះជាលើកទី១ របស់ខេត្តព្រៃវែង ដែលចូលមកដល់ពានថ្នាក់ជាតិនេះ»។

«ចំពោះការព្រួយបារម្ភរបស់ខ្ញុំ វាមានកម្រិត ព្រោះអីកីឡាករខ្ញុំជាយុវជន ចឹងកម្រិតរបស់យុវជន នៅស្ទើរបើធៀបនឹងក្រុមខ្លាំងនៃលីគកំពូលកម្ពុជា។ ចឹងកម្រិតរបស់យើងបានត្រឹម ៧០ ទៅ ៨០% នៃការប៉ះទង្គិចគ្នា ជាមួយក្លិបធំៗ តែយើងនឹងព្យាយាមបង្កើនសមត្ថភាពបន្ថែមទៀត»។ លោក ទេស វិសាល បន្ថែម។

គួរដឹងថា ខេត្តព្រៃវែង បានគ្រងជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្ត ក្រោយយកឈ្នះខេត្តត្បូងឃ្មុំ ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ១-០ កាលពីថ្មីៗ។ ចំពោះកម្មវិធីប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃពានថ្នាក់-ជាតិវិញ ពួកគេត្រូវជួបអង្គរថាយហ្គឺរ ដោយជើងទី១ នឹងប្រកួតនាថ្ងៃទី១២ ខែសីហា នៅកីឡដ្ឋាន SRU ខេត្តសៀមរាប និងជើងទី២ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅកីឡដ្ឋានខេត្តព្រៃវែង៕


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពៈfresh news

ដកស្រង់ដោយ៖ ចៃព័ត៌មាន Jai News
___________
កំណត់ចំណាំ៖ បច្ចុប្បន្នគេហទំព័រ jai-news.com យើងខ្ញុំជាគេហទំព័រមួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវព័ត៌មាន ឬចំណេះដឹងទូទៅដល់បណ្តាអ្នកគាំទ្រ និងមិនពាក់ពន្ធ័នឹងរឿងនយោបាយណាមួយជាដាច់ខាត។ ម្យ៉ាងទៀតគេហទំព័រយើងខ្ញុំក៏មិនមែនជាអង្គភាពសារព័ត៌មានអ្វីដែរ ពេលខ្លះអត្ថបទមួយចំនួនត្រូវបានដកស្រង់ចេញពីបណ្តាញព័ត៌មាន ឬគេហទំព័រធំៗល្បីៗទាំងក្នុងស្រុក ឬក្រៅស្រុក ដើម្បីផ្សព្វផ្សាយ និងចែករំលែកបន្តគ្រាន់តែជាព័ត៌មានជូនដល់បងប្អូន ប្រជាពលរដ្ឋខ្មែរយើងបានជ្រាប និងពិចារណាតែប៉ុណ្ណោះ។ **ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ឬមានបំណងចង់ផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ
សូមទំនាក់ទំនង ឬឆាតមកកាន់ហ្វេសប៊ុកផេករបស់យើង Jai News Media។ សូមអរគុណ!!!