ក្រុមហ៊ុនដ៏ល្បីរបស់អាមេរិក Apple កំពុងពិចារណាផលិតទូរស័ព្ទ Iphone នៅប្រទេសវៀតណាម

44

ក្រុមហ៊ុនយក្សអាមេរិក Apple កំពុងពិចារណាផលិត Iphone នៅប្រទេសវៀតណាម ដោយមេដឹកនាំក្រុមហ៊ុន Apple លោក Tim Cook បានទៅមើលមូលដ្ឋានផលិតកម្មរបស់ក្រុមហ៊ុន Luxshare – ICT នៅវៀតណាម នៅខេត្ត Bac Giang ដើម្បីពិនិត្យមើលលក្ខខណ្ឌផលិត iPhone នៅទីនោះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnam insider។

ឧស្សាហកម្ម Luxshare ត្រូវបានជាប់ក្នុងចំណាត់ថ្នាក់ទី២០ ក្នុងចំណោមក្រុមហ៊ុនធំៗទាំង ១០០ របស់ចិន និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ៣ ដែលផលិតផលិតផលឲ្យក្រុមហ៊ុន Apple រួមទាំង iphone ផងដែរ។ ជាមួយគ្នានេះដែរក្រុមហ៊ុន Apple បានកោតសរសើរចំពោះការស្ថាបនាកន្លែងផលិតយ៉ាងលឿននៅប្រទេសវៀតណាម ពោលគឺប្រើពេលតែ ៣ខែ ប៉ុណ្ណោះ។

គួរឲ្យដឹងផងដែរថា Luxshare–ICT នៅប្រទេសវៀតណាម បាននិងកំពុងពង្រីករោងចក្ររបស់ខ្លួននៅ Quang Chau និង Van Trung IZs នៅ Bac Giang។ ដោយកន្លែងផលិតនៅ Van Trung IZs ស្ថិតនៅលើផ្ទៃដី ៣០ ហិកតាត្រូវបានសាងសង់យ៉ាងឆាប់រហ័ស ដោយបានបញ្ចប់បន្ទាប់ពីសាងសង់អស់រយៈពេល ៥ ខែតាមការស្នើសុំរបស់ Apple។ ក្រុមហ៊ុននេះក៏បានស្នើឲ្យក្រុមហ៊ុន Luxshare-ICT បង្កើតអន្តេវាសិកដ្ឋានសម្រាប់កម្មករនៅក្បែររោងចក្រផងដែរ។

6799″ /> Apple CEO Tim Cook visits the Luxshare-ICT factory, where the AirPod and other Apple accessories are assembled.[/caption]

ក្រុមហ៊ុន Luxshare–ICT វៀតណាមមានដើមទុនវិនិយោគសរុបចំនួន ២៧០ លានដុល្លារដោយប្រើប្រាស់កម្មករចំនួន ២៨,០០០ នាក់ជាមួយនឹងប្រាក់ឈ្នួលជាមធ្យម ១៤-១៩ លានដុង។ ជាទូទៅក្រុមហ៊ុនត្រូវការកម្មករ ៥ ម៉ឺនទៅ ៦ ម៉ឺននាក់ ដើម្បីធានាផលិតកម្ម។ ខណៈពេលដែល Apple ពិចារណាយ៉ាងហ្មត់ចត់នូវលក្ខខណ្ឌស្តីពីសុខុមាលភាព និងសុវត្ថិភាព ដោយចាត់ទុកលក្ខខណ្ឌនេះជាអាទិភាពកំពូល ជាពិសេស Apple បានស្នើសុំកន្លែងស្នាក់នៅសម្រាប់កម្មករនៅក្បែររោងចក្រផលិតកម្ម។

ទន្ទឹមនឹងនេះក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុនទាំងបីផលិតទូរស័ព្ទ iPhone បានស្នើសុំទៅការិយាល័យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធដើម្បីគាំទ្រដល់ការអនុវត្តគម្រោងលំនៅដ្ឋានចំនួន ៣ នៅក្បែរកន្លែងផលិតរបស់ក្រុមហ៊ុននេះ។ គំរោងមួយក្នុងចំនោមគំរោងទាំង ៣ គឺស្ថិតនៅតំបន់ Van Trung នៃខេត្ត Bac Giang ហើយក្រុមហ៊ុននេះ ក៏បានស្នើសុំការអនុញ្ញាតដើម្បីអភិវឌ្ឍដីទំហំ ៦០០ ហិកតានៅស្រុក Luc Nam នៃខេត្តនេះផងដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បច្ចុប្បន្ន Luxshare–ICT វៀតណាម នៅខេត្ត Bac Giang នៅតែមិនអាចបំពេញតាមតម្រូវការរបស់ Apple លើសុខុមាលភាព និងអន្តេវាសិកដ្ឋានសម្រាប់កម្មករនៅឡើយទេ។ ដូចនេះមានតែនៅពេលដែលក្រុមហ៊ុនអាចបំពេញនូវតម្រូវការបានប៉ុណ្ណោះ ដែល Apple នឹងពិចារណាលើផែនការផលិតទូរស័ព្ទ iPhone នៅទីនោះ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ vietnaminsider

ដកស្រង់ដោយ៖ ចៃព័ត៌មាន Jai News
___________
កំណត់ចំណាំ៖ បច្ចុប្បន្នគេហទំព័រ jai-news.com យើងខ្ញុំជាគេហទំព័រមួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវព័ត៌មាន ឬចំណេះដឹងទូទៅដល់បណ្តាអ្នកគាំទ្រ និងមិនពាក់ពន្ធ័នឹងរឿងនយោបាយណាមួយជាដាច់ខាត។ ម្យ៉ាងទៀតគេហទំព័រយើងខ្ញុំក៏មិនមែនជាអង្គភាពសារព័ត៌មានអ្វីដែរ ពេលខ្លះអត្ថបទមួយចំនួនត្រូវបានដកស្រង់ចេញពីបណ្តាញព័ត៌មាន ឬគេហទំព័រធំៗល្បីៗទាំងក្នុងស្រុក ឬក្រៅស្រុក ដើម្បីផ្សព្វផ្សាយ និងចែករំលែកបន្តគ្រាន់តែជាព័ត៌មានជូនដល់បងប្អូន ប្រជាពលរដ្ឋខ្មែរយើងបានជ្រាប និងពិចារណាតែប៉ុណ្ណោះ។ **ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ឬមានបំណងចង់ផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ
សូមទំនាក់ទំនង ឬឆាតមកកាន់ហ្វេសប៊ុកផេករបស់យើង Jai News Media។ សូមអរគុណ!!!