គួរឲ្យគោរព ទៅជួយស្ងាត់ៗតែម្តង! អ្នកនាងឱក​ សុគន្ធកញ្ញា និងស្វាមី មកជួបផ្ទាល់ទារិកាធានី ដែលត្រូវឪពុកម្តាយអប្រិយបោះចោលនៅគំនរសំរាម ព្រមទាំងឧបត្ថម្ភថវិកា និងសម្ភារប្រើប្រាស់សម្រាប់ទារិកាទៀត

9

ទារិកាទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង ដោយមិនដឹងថា ម្តាយឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ តែពិតជាសំណាងល្អ ដែលទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំ ក៏ដើររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ នៅចំណុចគំនរសំរាម មុខរោងចក្រកាត់ដេរមួយ នៅជិតផ្សារក្រមួន លើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ថ្ងៃមិញនេះយោងតាមកាលបង្ហោះរបស់បងប្រុសដែលមានគណនីហ្វេសបុកឈ្មោះ ពូឈីវ បានឲ្យដឹងថា អ្នកនាងឱក​ សុគន្ធកញ្ញា និងស្វាមី បានទៅសួរសុខទុក្ខ និងបានឧបត្ថម្ភទាំងថវិកា និងសម្ភារជូនទារិកាកំសត់ថែមទៀត។ ដោយគាត់បានរៀបរាប់ថា៖ សូមអរគុណដល់បងស្រី ឱក​ សុគន្ធកញ្ញា និងស្វាមី ដែលមានទឹកចិត្តសប្បុរស​ សន្តោសប្រណី ជួយឧបត្ថម្ភដល់កូនធានី នូវថវិកា និងសម្ភារប្រើប្រាស់មួយចំនួន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖fb

ដកស្រង់ដោយ៖ ចៃព័ត៌មាន Jai News
___________
កំណត់ចំណាំ៖ បច្ចុប្បន្នគេហទំព័រ jai-news.com យើងខ្ញុំជាគេហទំព័រមួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកនូវព័ត៌មាន ឬចំណេះដឹងទូទៅដល់បណ្តាអ្នកគាំទ្រ និងមិនពាក់ពន្ធ័នឹងរឿងនយោបាយណាមួយជាដាច់ខាត។ ម្យ៉ាងទៀតគេហទំព័រយើងខ្ញុំក៏មិនមែនជាអង្គភាពសារព័ត៌មានអ្វីដែរ ពេលខ្លះអត្ថបទមួយចំនួនត្រូវបានដកស្រង់ចេញពីបណ្តាញព័ត៌មាន ឬគេហទំព័រធំៗល្បីៗទាំងក្នុងស្រុក ឬក្រៅស្រុក ដើម្បីផ្សព្វផ្សាយ និងចែករំលែកបន្តគ្រាន់តែជាព័ត៌មានជូនដល់បងប្អូន ប្រជាពលរដ្ឋខ្មែរយើងបានជ្រាប និងពិចារណាតែប៉ុណ្ណោះ។ **ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ឬមានបំណងចង់ផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ
សូមទំនាក់ទំនង ឬឆាតមកកាន់ហ្វេសប៊ុកផេករបស់យើង Jai News Media។ សូមអរគុណ!!!