បើមិនជឿកុំប្រមាថ! អត្ថបទគួរអាន! តើការបោះបាយបិណ្ឌ ពិតជាបានទៅដល់ប្រេតមែន ឬ?

22

ប្រជាពលរដ្ឋតែងតែនាំគ្នាទៅបោះបាយបិណ្ឌនៅតាមវត្តអារាម ដែលស្ថិតក្នុងស្រុកភូមិរបស់ខ្លួន នាពេលព្រលឹម ម៉ោង៤ ឬ៥ ទៀបភ្លឺ ជារៀងរាល់ថ្ងៃ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ ប្រជាពុទ្ធបរិស័ទតែងជឿថា ការបោះបាយបិណ្ឌ គឺដើម្បីបញ្ជូនអាហារទាំងនេះ ទៅឲ្យពពួកញាតិរបស់ខ្លួន ដែលបានបាត់ជីវិតយូរក្តី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬពេលថ្មីៗក្តី ជាពិសេស ដោយសេចក្តីភ័យខ្លាចថា សាច់ញាត់ទាំងនោះអាចភ្លាត់សតិទៅកើតជាសត្វប្រេត ដោយអំពើបាបណាមួយ។ តើការបោះបាយបិណ្ឌនេះ ពពួកសត្វប្រេតដែលជាសាច់ញាតិ ពិតជាអាចទទួលបានមែនឬ? ឬក៏គ្រាន់តែជាអបិយជំនឿ?
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹងយើងអាចឈានទៅដល់ការពិភាក្សាថា ការបោះបាយបិណ្ឌឲ្យប្រេត ប្រេតអាចទទួលបានឬមិនបាននោះ គឺយើងត្រូវសិក្សាឈ្វេងយល់ថា តើពិតជាប្រេត ឬមិនមាន មុនសិន។ តើពិតជាមានប្រេតមែនឬ? នេះជាសំនួរដែលយើងមិនអាចឆ្លើយបានថា មានឬមិនមាន ដោយទស្សនៈផ្ទាល់ខ្លួនរបស់យើងដោយដាច់អហង្ការនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយហេតុថា ក្នុងធម្មជាតិយើងនេះ មានវត្ថុមានរូប និងវត្ថុមានគ្មានរូប សត្វមានរូប និងសត្វគ្មានរូប ដ៏ច្រើនជាអនេក ដែលមិនអាចរាប់អស់ឡើយ។ ដូច្នេះ អ្វីដែលភ្នែកយើងមើលមិនឃើញ មិនប្រាកដថា វត្ថុនោះឬសត្វនោះ មិនមានក្នុងធម្មជាតិនោះទេ។ ជួនកាលអ្វីដែលយើងជាមនុស្សសាមញ្ញ មើលមិនឃើញ តែជាអ្វីដែលមានក្នុងធម្មជាតិយើងនេះ តួយ៉ាងដូចជា សត្វប្រេត ជាដើម។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន គ្រាន់តែយល់ថា ការបោះបាយបិណ្ឌ គឺដើម្បីបញ្ជូនអាហារទាំងនេះទៅឲ្យពពួកញាតិរបស់ខ្លួន តែមិនបានយល់ពីគំនិតអប់រំរបស់បុព្វបុរស ដែលបង្កប់ក្នុងពិធីនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមពិតទៅ គំនិតនៃការបង្កើតពិធិបោះបាយបិណ្ឌរបស់អ្នកប្រាជ្ញខ្មែរយើង គឺមិនមែនគ្រាន់តែឧទ្ទិសដល់ញាតិទាំងឡាយដែលស្លាប់នោះទេ តែនៅមានគំនិតអប់រំដ៏ជ្រាលជ្រៅជាច្រើនទៀត សម្រាប់សេចក្តីសុខចម្រើនដល់ជីវិតរស់នៅនាពេលបច្ចុប្បន្ន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះខ្ញុំសូមមិនបកស្រាយថា តើមានប្រេតឬយ៉ាងណា ហើយការបោះបាយបិណ្ឌនៅតាមឃឿនព្រះវិហារនេះ ពិតជាបានទៅដល់សត្វប្រេតដែលជាសាច់ញាតិឬមិនបាន នោះទេ តែខ្ញុំសូមបង្ហាញពីគោលបំណង និងគំនិតរបស់ដូនតាយើងដែលបង្កប់អត្ថន័យក្នុងពិធីនេះ ដើម្បីជាប្រយោជន៍សម្រាប់ជីវិតជាក់ស្តែងទើបប្រសើរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
១.នៅពេលដែលយុវជន យុវនារី ទៅវត្តបោះបាយបិណ្ឌ ដោយយល់ថាបោះឲ្យញាតិសន្តានដែលស្លាប់ទៅ គឺជាឱកាសដ៏ល្អ សម្រាប់ព្រះសង្ឃបង្ហាត់បង្រៀនពួកគេ ឲ្យមានស្មារតី ក្នុងការធ្វើបុណ្យរក្សាសីល។ យុវជនភាគច្រើនមិនសូវចូលចិត្តទៅវត្តឡើយ ដោយយល់ថា ការទៅវត្តអារាមគឺជាតួនាទីរបស់មនុស្សចាស់ ហេតុដូច្នេះហើយបានពួកគេមិនសូវយល់ពីរបៀបរបប បែបផែន និងទំនៀមទម្លាប់ក្នុងវត្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកខ្លះសូម្បីតែនិយាយជាមួយព្រះសង្ឃ ក៏មិនចេះនិយាយផង កុំថាឡើយនិយាយ អ្នកខ្លះទៀតសូម្បីតែ មើលមុខព្រះសង្ឃក៏មិនហ៊ានទៅទៀត។ ដូច្នេះពេលយុវជនទាំងនោះមកវត្តបោះបាយបិណ្ឌ គឺជាមធ្យោបាយមួយដើម្បីដាស់ស្មារតីរបស់ពួកគេឲ្យស៊ាំក្នុងការទៅវត្តធ្វើបុណ្យ រក្សាសីល មិនមែនរងចាំតែពេលបុណ្យ ទើបទៅនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
២.ការមកបោះបាយបាយបិណ្ឌ ធ្វើឲ្យប្រជាកសិករ ជាពិសេសក្រុមយុវជន មានឱកាសថ្វាយបង្គុំព្រះ ស្តាប់ព្រះសង្ឃសូត្រធម៌ ដើម្បីរំឮគុណព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទាំងបីគឺ បញ្ញាគុណ ករុណា និងវិសសនគុណ។ ការថ្វាយបង្គំ រំឮកគុណព្រះ ក៏ជាការសន្សំបុណ្យ និងញ៉ាំងចិត្តឲ្យជ្រះថ្លា និងបរិសុទ្ធដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.អ្វីដែលសំខាន់បំផុតនោះគឺ ការមកបោះបាយបិណ្ឌ អាចឱកាសដែលព្រះសង្ឃអាចដឹកនាំយុវជន
៤.ការបោះបាយបិណ្ឌ ជាឱកាសនៃការសុំសីល ស្តាប់បរាភវសូត្រ និងស្តាប់ធម៌ទេសនា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
៥.ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន គ្រាន់តែយល់ថា ការបោះបាយបិណ្ឌ គឺដើម្បីបញ្ជូនអាហារទាំងនេះទៅឲ្យពពួកញាតិរបស់ខ្លួន តែមិនយល់ពីគំនិតអប់រំរបស់បុព្វបុរស ដែលបង្កប់ក្នុងពិធីនេះ៕