ថ្មីចែសទៀតហើយ! ផ្ទុះការរិះគន់ តារាសម្តែង អ៉ឹម ដាលីស ក្រោយយកធម៌ព្រះពុទ្ធ មកលេងសើច ក្នុងវង់ផឹកស៊ី

55

តារាសម្តែងវ័យក្មេង អ៉ឹម ដាលីស ត្រូវបានគេធ្វើការរិះគន់ពេញបណ្តាញសង្គម ក្រោយពេលដែលតារាសម្តែងរូបនេះបង្ហោះវិដេអូមិនសមរម្យដោយយកធម៌ នៃសាសនាព្រះពុទ្ធមកលេងសើចក្នុងវង់ផឹកស៊ី។ វិដេអូខ្លីរយៈពេលប្រមាណ២០វិនាទីត្រូវបានតារាសម្តែងរូបនេះបង្ហោះនៅលើ Facebook របស់នាងមិនបានប៉ុន្មានផងក៏ស្រាប់តែលុបចោលវិញ។

ក្នុងវិដេអូដដែលនេះដែរបានបង្ហាញពីសកម្មភាព យកដបស្រាមកច្រូចក្នុងប៉ាន់តែ អមជាមួយធម៌ព្រះពុទ្ធសាសនា ដែលធ្វើអោយមានរិះគន់ថាជាការប្រមាថដល់សាសនាយ៉ាងធ្ងន់ធ្ងរ។ ទាក់ទងនឹងការរិះគន់នេះដែរ ក៏មានមតិលើកឡើងថា “ក្នុងនាមជាអ្នកកាន់សាសនាព្រះពុទ្ធមិនគួរណាយកធម៌មកលេងសើចបែបនេះសោះ សំណូមពរអោយសមត្ថកិច្ចគួរតែហៅមកអប់រំ”។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពៈ khmer note