បើកបរប្រយ័ត្នផង! រថយន្តពីរគ្រឿងបុកគ្នានៅស្រុកទឹកឈូ ខេត្តកំពត, តៃកុងឡានហ៊ីយ៉ាន់ដាយ បានគេចខ្លួនបាត់ ហើយរថយន្ត Lexus LX 570 ខូតខាតធ្ងន់ធ្ងរ

44

ខេត្តកំពត៖ (បឋម)កាលពីវេលាម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី ១៨ កញ្ញា ឆ្នាំ២០២០ នេះ
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រ ៥-៦ ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដោយមានរថយន្តពីរគ្រឿងបុកគ្នា រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ និងរថយន្ត Lexus Lx570 ដែលរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 3A-1574 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ម៉ុក ស្រស់ ភេទប្រុស អាយុ ២៤ ឆ្នាំ បានគេចខ្លួនបាត់។

ហើយម្ចាស់រថយន្ត ម៉ាកលុចស៊ីស 570 ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា 1.DARA-67 មានទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ វ៉ាត គឹមហ៊ាង ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិច្បារអំពៅ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ពុំមានរងរបួសទេ តែរថយន្តខូចខាតធ្ងន់។ បច្ចុប្បន្នសមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងទាំងពីរ ទៅរក្សាទុកក្នុងអធិការដ្ឋាននគរបាល ស្រុកទឹកឈូ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតីវិធី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពៈខ្មែរ ណូត