(បឋម) ទីបំផុត ! កំពូលចោរល្បិចខ្ពស់ ដែលបន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់ លួចយករថយន្តភ្ញៀវ ក្នុងផ្ទះសំណាក់ នៅខេត្តតាកែវ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយនៅកោះពេជ្រ

57

បឋម៖ មុននេះបន្តិចផេក Phnom Penh Gendarmerie បានបង្ហោះព័ត៌មានបឋមឲ្យដឹងថា ទីបំផុត ! ចោរដែលបន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់ លួចយករថយន្តភ្ញៀវ ក្នុងផ្ទះសំណាក់ «មហារុងរឿង» នៅខេត្តតាកែវ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ ឃាត់ខ្លួនបានហើយនៅកោះពេជ្រ។ ព័ត៌មានលម្អិតនឹងជម្រាបជូនក្រោយពេលសមត្ថកិច្ចជំនាញស៊ើបសួររួច!

គួរបញ្ជាក់ថា ថ្មីៗនេះមានការភ្ញាក់ផ្អើលល្បិចបោកប្រាស់ថ្មីមួយ ដោយជនសង្ស័យបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ទៅគោះទ្វារបន្ទប់របស់ភ្ញៀវ រួចសុំយកសោររថយន្តយកទៅរៀបចំចំណត រួចក៏បើកទៅបាត់តែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងចន្លោះប្រហែល ៩ ដល់ម៉ោង ១១ យប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្ទះសំណាក់ មហារុងរឿង ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

រថយន្តដែលបាត់នោះម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ឋិរបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ខាងលើ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលវេលាខាងលើមានជនសង្ស័យម្នាក់ បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបានទៅគោះទ្វារបន្ទប់របស់គាត់ ដើម្បីសុំសោរឡាន ដោយនិយាយថា យកទៅរៀបចំទុកដាក់រថយន្តឲ្យមានសណ្ដាប់ធ្នាប់ ហើយក៏យកទៅបាត់តែម្ដងទៅ។ តាមប្រភពម្ចាស់ឡានបានអោយដឹងថា ៖ ផ្ទះសំណាក់នេះអត់មានសន្តិសុខទេ គាត់ធ្វើដំណើរទៅមានឡានចំនួន៤គ្រឿង ហេីយជនសង្សយ័បានចេញមកពីផ្ទះសំណាក់មកជួយជញ្ជូនអីវ៉ាន់យកទៅដាក់តាមបន្ទប់រួចចុះមកយកតេឡេម៉ាសុីនត្រជាក់បេីកអោយបងប្អូនខ្ញុំគ្រប់បន្ទប់ទៀតហេីយប្រាប់ខ្ញុំថាគាត់នឹងជាម្ចាស់ផ្ទះ ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពៈkhmer note