Home ផ្សេងៗ

ផ្សេងៗ

Nescafé ប្រារព្ធទិវាណេសកាហ្វេដ៏អស្ចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០១ ខែតុលា

ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០៖ ដោយសារតែរសជាតិ និងគុណភាពដ៏ល្អឥតខ្ចោះ ប្រជាជនកម្ពុជាតែងតែទទួលបានភាពរីករាយស្រស់ស្រាយនាពេលព្រឹកកាន់តែប្រសើរជាងមុនជាមួយនឹងណេសកាហ្វេមួយកែវដ៏ឈ្ងុយឆ្ងាញ់ ដែលជាម៉ាកកាហ្វេទទួលបានការជឿទុកចិត្តបំផុតនៅលើពិភពលោក និងជាជម្រើសកាហ្វេឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ដោយស្មារតីនៃការស្រលាញ់ និងដើម្បីបង្កើនការយល់ដឹងអំពីកាហ្វេ ឆ្នាំនេះ ណេសកាហ្វេ ព្រមទាំងប្រជាជនកម្ពុជាបានជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីអបអរសាទរទិវាណេសកាហ្វេ រួមគ្នានឹងការប្រារព្ធទិវាកាហ្វេអន្តរជាតិ ដោយមានការចូលរួមពីប្រទេសជាង ១៨០ នៅជុំវិញពិភពលោក។ ទិវានេះ ត្រូវបានធ្វើឡើងដើម្បីប្រមូលផ្ដុំអ្នកនិយមកាហ្វេទាំងអស់ ក្នុងគោលបំណងអបអរ និងបង្ហាញពីឆន្ទៈរួមគ្នាក្នុងការលើកកម្ពស់គុណតម្លៃនៃគ្រាប់កាហ្វេប្រកបដោយនិរន្តរភាព។ នាយកគ្រប់គ្រង Nestle ប្រចាំប្រទេសកម្ពុជា...

គម្រោងសាងសង់ផ្ទះសសរ១០០ឡើងវិញ ដែលមានអាយុកាលជាង២០០ឆ្នាំសម្រេចបាន៧០ភាគរយហើយ

ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា គម្រោងសាងសង់ផ្ទះសសរ១០០ឡើងវិញសម្រេចបាន ៧០ភាគរយហើយ បន្ទាប់ពីចាប់ផ្តើមសាងសង់អស់រយៈពេលជិត ៤ខែកន្លងមក។ លោកស្រី ហ៊ុក ផល្លីនី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ មានប្រសាសន៍ថា ក្រោយពីបានរុះរើ ផ្ទះសសរ១០០ចេញពីទីតាំងដើមស្ថិតនៅភូមិកោះកណ្ដុរ ស្រុកឆ្លូង ខេត្តក្រចេះមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការអភិរក្ស សាងសង់ផ្ទះនេះឡើងវិញ នៅក្នុងបរិវេណខាងលិចវិហារបុរាណ វត្តរការកណ្តាល...

realme 7 series ផ្តល់អោយអ្នកនូវស្មាតហ្វូនកំពូលល្បឿននាថ្ងៃស្អែកនេះ សូមទន្ទឹមរង់ចាំទាំងអស់គ្នា

realme ដែលជាអ្នកពេញនិយមបច្ចេកវិទ្យាពេញនិយមនឹងដាក់ប្រកាសផ្លូវការនូវផលិតផលrealme 7 series នៅលើទូរទស្សន៍ Rasmey Hang Meas HDTV និងមានការLiveផ្ទាល់តាមរយៈFacebook ផងដែរ ។ យោងតាមគោលការណ៍នៃម៉ាកផលិតផល “ ហ៊ានឆ្ពោះទៅមុខ” realme 7 series ដែលផ្តោតទៅលើ “ Capture Sharper, Charge Faster”...

មិនចាំបាច់ដោះដូរទូរស័ព្ទច្រើនដងទៀតទេ! ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G តម្លៃ $349 និង Huawei nova 7 5G 20X ZOOM តម្លៃ $489

នៅបន្តប្រើទូរស័ព្ទចាស់ អ៊ីនធឺណែតស្ទក់ ដើរយឺតដូចអណ្តើកដល់ណាទៀត? តោះមកឡើងស៊េរីស្មាតហ្វូន 5G ស៊េរីថ្មី Huawei nova 7 SE 5G តម្លៃ $349 ឬ Huawei nova 7 5G 20X ZOOM តម្លៃត្រមតែ $489 ធានាថាដឹងតែពេញចិត្តស្តូកតែម្តង។ បើនិយាយដល់ហួវៃភ្លាម គ្រប់គ្នាប្រាកដជានឹកដល់បច្ចេកវិទ្យា...

ករណីពលរដ្ឋខេត្តព្រះសីហនុក្តៅខ្លួន និងស្បែកចេញកន្ទួលក្រហម ពិតជាមកពីជំងឺគ្រុនឈីកមែន

កាលពីប៉ុន្មានថ្ងៃមុនប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុដែលមានអាការៈក្ដៅខ្លួន និងចេញកន្ទួលក្រហមនៅលើស្បែក គឺពិតជាបណ្ដាលមកពីឆ្លងជំងឺគ្រុនឈីក ឬឈីកគុនហ្គុនយ៉ាមែន។ នេះបើតាមលោកស្រី ឱសថការី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ប្រាប់ទៅកម្ពុជាថ្មី។ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៣០ កក្កដានេះថា ចាប់តាំងពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ ២០២០ មានអ្នកឆ្លងជំងឺគ្រុនឈីកនេះ សរុបចំនួន២៣នាក់ ក្នុងនោះមាន៤នាក់បានជាសះស្បើយ ត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។...

ពាក់តែរបាំងមុខ អាចការពារវីរុសកូវីដ១៩បានទេ?

ដូចដែលយើងគ្រប់គ្នាបានដឹងហើយថាក្នុងអំឡុងពេលផ្ទុះការរាលដាលជំងឺ COVID-19 ការពាក់ម៉ាសគឺមានសារៈសំខាន់ណាស់ដើម្បីការពារការឆ្លងរាលដាលជំងឺមួយនេះ។ ប៉ុន្តែពេលថ្មីៗនេះ ក៏មានការពេញនិយមប្រើរបាំងការពារមុខដើម្បីការពារការឆ្លង ឬចម្លងវីរុសនេះដែរ។ បើយើងប្រើតែរបាំងការពារ ហើយមិនពាក់ម៉ាស តើមានប្រសិទ្ធភាពការពារវីរុស COVID-19 ទេ? ចម្លើយយ៉ាងខ្លី គឺមិនមានប្រសិទ្ធភាពទាំងស្រុងនោះទេ។ អ្នកជំនាញថាការពាក់របាំងការពារមុខគឺមិនអាចការពារការឆ្លង ឬចម្លងវីរុស COVID-19 បានទាំងស្រុងនោះទេ ដោយថាតំណក់ទឹកដែលមានទំហំតូចៗមួយចំនួននៅតែអាចជ្រៀតចូលទៅក្នុងប្រព័ន្ធផ្លូវដង្ហើមយើងបានដដែល។ មជ្ឈមណ្ឌល Riken របស់ ជប៉ុនបានសិក្សាឃើញថាការពាក់របាំងការពារមុខពិតជាមានផាសុកភាពជាងពាក់ម៉ាសពិតមែន តែមិនអាចការពារយើងបានទាំងស្រុកទេ ពោលគឺថាតំណក់ទឹកមាត់មានទំហំតូចៗមែនទែន ដែលមួយចំនួននៅតែអាចទៅដល់យើងបាន។ មួយវិញទៀត គឺកាន់តែគ្រោះថ្នាក់ទៅទៀតនៅពេលនរណាម្នាក់មានផ្ទុកវីរុស...

ករណីបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យមួយសំរុកចូលផ្ទះប្រជាពលរដ្ឋហើយកាត់សោរច្រវ៉ាក់ ដើម្បីរឹបអូសម៉ូតូពីកូនបំណុល ឥលូវនេះក្រុមហ៊ុនចេញលិខិតបំភ្លឺបញ្ជាក់ការពិតហើយ

ខេត្តកំពង់ឆ្នាំង៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី LOD បានអនុវត្តបញ្ច្រាសទិសនៃអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសំណូមពរឲ្យក្រុមហ៊ុន អចលនទ្រព្យ ទូទាំងប្រទេស មេត្តាយោគយល់និងលើកលែងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែមានជីវភាពលំបាកខ្វះខាតក្នុងដំណាក់កាលការពារទប់ស្កាត់ការឆ្លងរីក រាលដាលមេរោគកូវីដ១៩ និងហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិ ដោយបានឲ្យបុគ្គលិក៤នាក់ សំរុកចូលផ្ទះមេភូមិហើយមកកាត់សោរច្រវ៉ាក់ ដើម្បីរឹបអូសម៉ូតូមួយគ្រឿងពីកូនបំណុលមិនមានការអនុញ្ញាតពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង ខណៈកូនបំណុលខកខានមិនបានបង់ការប្រាក់រយៈពេល៣ខែប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ...

អ្នកផ្ទះភ័យបុកពោះគ្រប់គ្នា ! សួស វីហ្សា ឈឺពោះ និងពិបាកក្នុងខ្លួនយ៉ាងខ្លាំង ព្រោះគិតខ្លាចថាកូនសំរាលមុនពេលកំណត់ តែដល់ពេលទៅពិនិត្យ ទើបដឹងថា…

ភ្នំពេញ៖ តារាស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា តាំងពីចាប់ដៃកសាងគ្រួសារជាមួយនិងតារាសម្តែងប្រុស ដ៏មានប្រជាប្រិយភាព លោក ថម មី រស់នៅយ៉ាងមានក្តីសុខ និងមានសុភមង្គល ។ បច្ចុប្បន្ននេះ អ្នកនាងកំពុងតែពរពោះកូននៅក្នុងផ្ទៃ ដែលគិតមកដល់ថ្ងៃនេះ គឺនៅខ្វះតែជាង១០ថ្ងៃទៀតប៉ុណ្ណោះ គឺអ្នកនាងបានឃើញមុខកូនស្រីហើយ។ ដំណឹងដ៏ល្អនេះ បានធ្វើឲ្យហ្វេនៗ ក៏ដូចជាមិត្តភក្តិនៅក្នុងហ្វេសប៊ុករបស់លោក និងអ្នកនាង បានចូលរួមជូនពរគ្រប់ៗគ្នា។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង...

Stay Connected

21,419FansLike
2,508FollowersFollow
0SubscribersSubscribe
- Advertisement -

Latest Articles

បន្តឆ្លងក្នុងសហគមន៍!! បុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ម្នាក់តេស្តវិជ្ជមានកូវីដ១៩ ក្រោយឆ្លងពីភ្ញៀវ

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៤នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែល៣នាក់ជាគ្រួសារតែមួយ ឪពុក ម្តាយ និងកូនអាយុ៣ឆ្នាំ និងម្នាក់ទៀតជាបុរសវ័យ២២ឆ្នាំ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ យោងតាមលិខិតរបស់ក្រសួងបានឲ្យដឹងថា៖ ១៖ បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរី លឹម...

ក្តៅៗ!! រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៤នាក់បន្ថែមទៀត ៣នាក់ជាគ្រួសារតែមួយ ឪពុក ម្តាយ និងកូនអាយុ៣ឆ្នាំ និងម្នាក់ទៀតជាបុរសវ័យ២២ឆ្នាំ ជាបុគ្គលិកហាង Pedro

ព្រឹកនេះក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី រហូតដល់ទៅ ៤ នាក់បន្ថែមទៀត ដែលកើតទៅលើបុរស វ័យ៣៩ឆ្នាំ ភរិយា និងកូនអាយុ ៣ឆ្នាំរបស់គាត់ ដែលគាត់ជាបងថ្លៃជីដូនមួយរបស់បុរសវ័យ២៣ឆ្នាំ ដែលមានវិជ្ជមានកូវីដ១៩ ក្រសួងប្រកាសថ្ងៃទី ០២ ធ្នូ ឆ្នាំ ២០២០នេះ។ ចំណែកម្នាក់ទៀតគឺបុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ ជាបុគ្គលិកហាង Pedro ដែលបានប៉ះពាល់ជាមួយនឹងស្រ្តីអាយុ ២១ឆ្នាំ...

វត្តមួយ នៅខេត្តសៀមរាប ត្រូវបានហាមប្រាម ព្រះសង្ឃមិនឲ្យនិមន្តចេញក្រៅជាបណ្តោះអាសន្ន ក្រោយជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងកូវីដ ក្នុងសហគមន៍ កាលពីថ្ងៃទី..

ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប មានថេរៈដិកាថា អាជ្ញាធរខេត្ត និង អនុគណក្រុងសៀមរាប សម្រេចមិនអនុញ្ញាតឲ្យព្រះសង្ឃគ្រប់អង្គគង់នៅវត្តអធ្វា ក្នុងក្រុងសៀមរាប និមន្ដចេញក្រៅ ឬទទួលការនិមន្តទៅសូត្រមន្តក្នុងពិធីផ្សេងៗនៅខាងក្រៅឡើយ បន្ទាប់ពីគ្រួសារដែលមានវិជ្ជមានកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទៅរកលោកយាយចុងភៅក្នុងវត្ត ដើម្បីស្រោចទឹក និង ចងអំបោះដៃ ទៅតាមជំនឿសាសនារបស់ខ្មែរ ព្រោះដោយមើលឃើញពីបញ្ហាប្រឈមនៃការឆ្លងជំងឺកូវីដ ១៩...

បន្តបិទមួយទៀត!! ក្រសួងសម្រេចបិទអគារកាណាឌីយ៉ា បន្ទាប់ពីរកឃើញបុគ្គលិកខ្មែរក្នុងធនាគារចិនផ្ទុកកូវីដ១៩

មុននេះបន្តិចក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសថា ក្រសួងសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩។ ក្រសួងប្រកាសថាកាលពីយប់មិញក្រសួងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដូចេ្នះក្រសួងស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។ អាស្រ័យដូចបានជម្រាបខាងលើនេះ ពេលធ្វើដំណើរចេញក្រៅត្រូវពាក់ម៉ាស់ និងឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ជាមួយទឹកអាគុល និងសាប៊ូ ព្រោះការពាក់ម៉ាស និងលាងដៃជាវិធីដ៏ល្អសម្រាប់ការការពារដល់ខ្លួនយើង និងអ្នកដទៃពីជំងឺដ៏កាចសាហាវនេះ៕ សូមអានសេចក្តីលម្អិតរបស់ក្រសួង៖

ទីបំផុត! ធនាគារ កាធេយូរណាធីត ត្រូវបានផ្អាកជាបណ្តោះអាសន្តក្រោយរកឃើញបុគ្គលិកម្នាក់ ឆ្លងកូវីដ-១៩ នឹងតម្រូវឲ្យ…

នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលម្នាក់ជាស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ (មានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលអវិជ្ជមានវីរុសកូវីដ១៩) និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ (ត្រូវជាប្អូនស្រីស្ត្រីខាងលើ) ជាបុគ្គលិកធនាគារកាធេយូណាយធីត រាជធានីភ្នំពេញ។ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី...