Home វប្បធម៌

វប្បធម៌

ស្រណោះសត្វចិញ្ចឹមណាស់! សត្វឆ្កែមានបុណ្យ មុនងាប់ដើរមកសំពះលាលោកតាដើម្បីដឹងគុណ..

សត្វឆ្កែជាសត្វមួយប្រភេទដែលត្រូវបានមនុស្សភាគច្រើនសម្គាល់ថា មានសភាវគតិខ្ពង់ខ្ពស់ជាងសត្វដទៃ ហើយពេលខ្លះចេះដឹងដូចជាមនុស្ស ។ មានអ្នកខ្លះស្រឡាញ់មើលថែសត្វមួយនេះដូចជាក្រុមគ្រួសារដូច្នោះដែរ ព្រោះតែភាពវ័យឆ្លាតរបស់វា។ យ៉ាងណាមិញ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ ព្រះសទ្ធម្មប្បកាសនី តាត មហាទី បានបង្ហោះរូបឆ្កែដែលព្រះអង្គបានចិញ្ចឹមរយៈពេល ១៤ ឆ្នាំមកហើយ តែអ្វីដែលកត់សម្គាល់នោះគឺ សត្វឆ្កែមួយក្បាលនោះបានចាំរហូតដល់ព្រះអង្គត្រលប់ពីក្រៅវិញ ដើម្បីបានក្រាបសំពះលាមុនពេលដែលវាត្រូវលាចាកលោកទៅ ។ ក្នុងនោះខ្លឹមសារទាំងមូលគឺ “កុសល អ្នកឯងបានរស់នៅក្នុងវត្តជាមួយនឹងអាត្មា ១៤ ឆ្នាំហើយ អាត្មាបានយកចិត្តទុកដាក់ថែទាំល្អហើយ...

កុំភ្លេច Shares បន្តឲ្យកូនខ្មែរយើងបានឃើញ នូវទស្សនីយភាពដ៏អស្ចារ្យបំផុត ប្រាសាទអង្គរយើង ក្រោមភ្លៀងធ្លាក់ ថែមទាំង….

ប្រាសាទអង្គរវត្តជាអច្ឆិយវត្ថុដ៏អស្ចារ្យបំផុតរបស់ប្រជាជនកម្ពុជា និង ជាអត្តសញ្ញាណជាតិខ្មែរ ឈរយ៉ាងរឹងមាំរាប់រយឆ្នាំមកហើយ ។ អង្គរជាកេរដំណែលបន្សល់ទុកពីដូនតាខ្មែរនាសម័យដ៏រុងរឿង រហូតមកដល់បច្ចុប្បន្ននេះបានក្លាយជាសម្បត្តិវប្បធម៌ និងជាបេតិកភណ្ឌពិភពលោក អាចទាក់ទាញភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ។ ប្រាសាទអង្គរជាមជ្ឈមណ្ឌលពុទ្ធសាសនាដ៏ធំបំផុតនៅលើលោក និងមានតែមួយគ្មានពីរ ទាំងទីតាំង លក្ខខណ្ឌអាកាសធាតុ ព្រៃឈើ ខ្យល់អាកាស រយៈកម្ពស់ ប្លង់ ដែលកើតចេញពីស្នាដៃកំពូលស្ថាបត្យករខ្មែរនាសម័យអង្គរ ។ មិនថាស្ថិតនៅក្នុងកាលៈទេសៈណា រងព្យុះភ្លៀង ការឆ្លងកាត់សម័យសង្គ្រាមយ៉ាងណា អង្គរនៅតែរឹងមាំ រក្សាបានរូបរាងដ៏អស្ចារ្យក្រៃលែង...

ទាល់តែ!! ផ្ទុះការរិះគន់ថា ត្រីជាច្រើនក្បាលបានងាប់ ទើបអាជ្ញាធរអប្សរា បានចាប់ផ្តើមធ្វើរឿងទាំងនេះ….

អាជ្ញាធរស្រុកប្រាសាទបាគង និងអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០នេះ បានធ្វើការសហការណ៍គ្នាដឹកទឹក យកមកបូមបញ្ចូលក្នុង កសិន្ធុ ប្រាសាទបាគង ដើម្បីស ង្គ្រោះត្រី ជាដំណាក់កាលទី១។ សូមរំលឹកថា ត្រីប្រាជាច្រើនក្បាលនៅក្នុងកស្សិណប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគងខេត្ដសៀមរាប ជាច្រើនក្បាលបានងាប់ ខណៈដែលជាច្រើនក្បាលទៀត ប្រឈមនឹងងា ប់ដោយសារទឹករីងពីកស្សិណ ប្រជាពលរដ្ឋ និងព្រះសង្ឃដែលរស់នៅជិតប្រាសាទបាគង បានឱ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែមិថុនានេះថា ត្រីដែលងាប់នោះ បានកើតឡើងតាំងពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ ពួកគាត់បានបន្ដថា...

ខ្មែរយើងអើយគួរដឹងផង ! ពួកខ្ញុំខំប្រឹងអួតពី វប្បធម៌ណាស់ តែដូចជាមិនសូវមានអ្នកគាំទ្រសោះ ពេលសម្ដែង ម្ដងៗ ភ្លាត់ស្នៀត ថ្លោះដៃ គ្រិចជើង តែពួកខ្ញុំនៅតែញញឹម នៅតែបន្ត…

ឳបងប្អូនអើយ ! ពួកខ្ញុំខំប្រឹងអួតពី វប្បធម៌ណាស់ តែដូចជាមិនសូវមានអ្នកគាំទ្រសោះ ពេលសម្ដែង ម្ដងៗ ភ្លាត់ស្នៀត ថ្លោះដៃ គ្រិចជេីង តែពួកខ្ញុំនៅតែញញឹម នៅតែបន្តរ… នៅពេលសម្ដែង ក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ ម្ដងៗ..តែងតែមានការភ្លាត់ស្នៀត ថ្លោះដៃ គ្រិចជើង បែកក្បាល និង មានរបួសស្នាមជាច្រើនលើករាប់មិនអស់..តែពួកខ្ញុំនៅតែ ញញឹម បន្ត ដើម្បីផ្សព្វផ្សាយពីវប្បធម៌ទៀត..🇰🇭🇰🇭 ខ្ញុំសុំពីអ្នកទាំងអស់គ្នាត្រឹមតែ..ជួយស៊ែរ ជួយឡាច...

Stay Connected

21,419FansLike
2,508FollowersFollow
0SubscribersSubscribe
- Advertisement -

Latest Articles

បន្តឆ្លងក្នុងសហគមន៍!! បុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ម្នាក់តេស្តវិជ្ជមានកូវីដ១៩ ក្រោយឆ្លងពីភ្ញៀវ

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៤នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែល៣នាក់ជាគ្រួសារតែមួយ ឪពុក ម្តាយ និងកូនអាយុ៣ឆ្នាំ និងម្នាក់ទៀតជាបុរសវ័យ២២ឆ្នាំ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ យោងតាមលិខិតរបស់ក្រសួងបានឲ្យដឹងថា៖ ១៖ បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរី លឹម...

ក្តៅៗ!! រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៤នាក់បន្ថែមទៀត ៣នាក់ជាគ្រួសារតែមួយ ឪពុក ម្តាយ និងកូនអាយុ៣ឆ្នាំ និងម្នាក់ទៀតជាបុរសវ័យ២២ឆ្នាំ ជាបុគ្គលិកហាង Pedro

ព្រឹកនេះក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី រហូតដល់ទៅ ៤ នាក់បន្ថែមទៀត ដែលកើតទៅលើបុរស វ័យ៣៩ឆ្នាំ ភរិយា និងកូនអាយុ ៣ឆ្នាំរបស់គាត់ ដែលគាត់ជាបងថ្លៃជីដូនមួយរបស់បុរសវ័យ២៣ឆ្នាំ ដែលមានវិជ្ជមានកូវីដ១៩ ក្រសួងប្រកាសថ្ងៃទី ០២ ធ្នូ ឆ្នាំ ២០២០នេះ។ ចំណែកម្នាក់ទៀតគឺបុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ ជាបុគ្គលិកហាង Pedro ដែលបានប៉ះពាល់ជាមួយនឹងស្រ្តីអាយុ ២១ឆ្នាំ...

វត្តមួយ នៅខេត្តសៀមរាប ត្រូវបានហាមប្រាម ព្រះសង្ឃមិនឲ្យនិមន្តចេញក្រៅជាបណ្តោះអាសន្ន ក្រោយជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងកូវីដ ក្នុងសហគមន៍ កាលពីថ្ងៃទី..

ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប មានថេរៈដិកាថា អាជ្ញាធរខេត្ត និង អនុគណក្រុងសៀមរាប សម្រេចមិនអនុញ្ញាតឲ្យព្រះសង្ឃគ្រប់អង្គគង់នៅវត្តអធ្វា ក្នុងក្រុងសៀមរាប និមន្ដចេញក្រៅ ឬទទួលការនិមន្តទៅសូត្រមន្តក្នុងពិធីផ្សេងៗនៅខាងក្រៅឡើយ បន្ទាប់ពីគ្រួសារដែលមានវិជ្ជមានកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទៅរកលោកយាយចុងភៅក្នុងវត្ត ដើម្បីស្រោចទឹក និង ចងអំបោះដៃ ទៅតាមជំនឿសាសនារបស់ខ្មែរ ព្រោះដោយមើលឃើញពីបញ្ហាប្រឈមនៃការឆ្លងជំងឺកូវីដ ១៩...

បន្តបិទមួយទៀត!! ក្រសួងសម្រេចបិទអគារកាណាឌីយ៉ា បន្ទាប់ពីរកឃើញបុគ្គលិកខ្មែរក្នុងធនាគារចិនផ្ទុកកូវីដ១៩

មុននេះបន្តិចក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសថា ក្រសួងសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩។ ក្រសួងប្រកាសថាកាលពីយប់មិញក្រសួងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដូចេ្នះក្រសួងស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។ អាស្រ័យដូចបានជម្រាបខាងលើនេះ ពេលធ្វើដំណើរចេញក្រៅត្រូវពាក់ម៉ាស់ និងឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ជាមួយទឹកអាគុល និងសាប៊ូ ព្រោះការពាក់ម៉ាស និងលាងដៃជាវិធីដ៏ល្អសម្រាប់ការការពារដល់ខ្លួនយើង និងអ្នកដទៃពីជំងឺដ៏កាចសាហាវនេះ៕ សូមអានសេចក្តីលម្អិតរបស់ក្រសួង៖

ទីបំផុត! ធនាគារ កាធេយូរណាធីត ត្រូវបានផ្អាកជាបណ្តោះអាសន្តក្រោយរកឃើញបុគ្គលិកម្នាក់ ឆ្លងកូវីដ-១៩ នឹងតម្រូវឲ្យ…

នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលម្នាក់ជាស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ (មានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលអវិជ្ជមានវីរុសកូវីដ១៩) និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ (ត្រូវជាប្អូនស្រីស្ត្រីខាងលើ) ជាបុគ្គលិកធនាគារកាធេយូណាយធីត រាជធានីភ្នំពេញ។ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី...