អន្តរជាតិ
នាយករដ្ធមន្រ្តីថៃលោកប្រាយុទ្ធបាននិយាយថ្លៃងថា រូបលោករីករាយនិងចុះចេញពីដំណែងប្រសិនបើ…
(ថៃ) តាមសារពត៏មានBangkok Post ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បត៏នេះបានអោយដឹងថា លោកប្រាយុទ្ធបានថ្លែងសុន្ទរកថានៅក្នុងការព្រឹត្តការណ៏បើកមហាវិទ្យាល័យការពារជាតិរបស់ថៃមួយ ថាលោកនិងសប្បាយចិត្តក្នុងលាលែងចេញពីដំណែងជានាយករដ្ធមន្រ្តី ប្រសិនបើរូបលោកឃើញថាមាននាក់ដែលប្រសើរជាងខ្លួន ក្នុងការកាន់តែដំណែងជានារយករដ្ធមន្រ្តីនោះ ព្រោះកាន់ដំណែងអស់ពេលជាច្រើនឆ្នំាមកនេះ លោកក៏ហត់នឿយក្នុងការប្រើប្រាស់អំណាចរបស់ខ្លួនដូចគ្នាដែរ។
លោកបានបន្តថា ខ្ញុំហ្វឹកហាត់ការងារជាច្រើនណាស់មកហើយកាលខ្ញុំនៅធ្វើជាមេបញ្ជាការកងទ័ពនោះ ដូច្នេះហើយខ្ញុំដឹងថាការកាន់អំណាចមិនមែនជារឿងសប្បាយនិងលេងសើចនោះទេ។យើងត្រូវប្រើអំណាចនៅក្នុងផ្លូវល្អ គឺការពារមនុស្សល្អនិងដាក់ទោសមនុស្សអាក្រក់ ហើយគ្រាន់តែរឿង២យ៉ាងនេះគឺវាពិបាកណាស់ទៅហើយ។
ប៉ុន្តែប្រសិនបើថ្ងៃអនាគត់ មាននាក់ដែលពូកែជាងខ្ញុំ សាកសមជាងខ្ញុំ និងស្មោះត្រង់ជាងខ្ញុំនោះ ឬប្រសិនរូបគេបានត្រឹមប្រហាក់ប្រហែលនិងរូបខ្ញុំនោះ បុគ្គលម្នាក់នោះគឺអាចបន្តកិច្ចការងារជានាក់មើលថែប្រទេសនេះបន្ទាប់បាន។
ថ្លែងក្នុងព្រឹត្តការណ៏នោះដដែល លោកបានបន្តថា រូបលោកមិនធ្លាប់គិតថាខ្លួននិងក្លាយទៅជានាយករដ្ធមន្រ្តីនោះទេ ប៉ុន្តែអ្វីដែលរូបលោកភ្ញាក់ផ្អើលនោះគឺលោកបានកាន់ដំណែងនេះអស់រយះពេល៦ឆ្នំាមកហើយ។
លោកប្រាយុទ្ធបន្តថា មនុស្សមួយចំនួនចោទប្រកាន់ថាលោកប្រើប្រាស់អំណាចដោយខុសច្បាប់...
អន្តរជាតិ
អុញនោះ! លោកត្រាំ បានប្តេជ្ញាថានឹងឡើងតុលាការកំពូលអាមេរិក បើលោកចាញ់ឆ្នោតមែន…
ស្របពេលដែលលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងមានភាពប្រកៀកប្រកិតគ្នា ថ្មីៗនេះលោក ដូណាល់ ត្រាំ បានប្រកាសដំណឹងយ៉ាងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយលោកបានប្តេជ្ញាចិត្តថានឹងប្ដឹងទៅតុលាការកំពូលអាមេរិក ជុំវិញការចោទប្រកាន់របស់លោកអំពីការលួចបន្លំសន្លឹកឆ្នោត។ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា៖«យើងនឹងទៅតុលាការកំពូលអាមេរិក។
យើងចង់ឱ្យការបោះឆ្នោតទាំងអស់បញ្ឈប់។ យើងមិនចង់ឱ្យពួកគេរកសន្លឹកឆ្នោតណាមួយនៅម៉ោង ៤ព្រឹក ហើយបន្ថែមវាទៅក្នុងបញ្ជីទេ»។
យ៉ាងណាក៏លោក ដូណាល់ ត្រាំ មិនបានផ្តល់ការពន្យល់បន្ថែមអំពីចេតនារបស់លោកទេ ប៉ុន្តែបានអះអាងថាលោកបានឈ្នះ និងចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត ដោយមិនផ្តល់ភស្តុតាងណាមួយឡើយ។
ចំណែកខាងលោក ចូ បាយដិន...
អន្តរជាតិ
នាយកប្រតិបត្តិ Facebook និង Twitter យល់ព្រមចូលខ្លួនធ្វើសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាអាមេរិក
(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg និងនាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក Jack Dorsey បានយល់ព្រម ចូល ខ្លួនធ្វើសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០២។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ គណៈកម្មាធិការព្រឹទ្ធសភាអាមេរិក...
អន្តរជាតិ
ក្តៅៗ ឆ្លងបានសម្រេច ! ទីបំផុតលោក ត្រាំ និងភរិយា ធ្វើតេស្ដរកឃើញឆ្លងវីរុសកូវីដ-១៩
(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Sky News នារសៀលថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយការធ្វើចត្តាឡីស័ក និងធ្វើតេស្តរួចមក នៅទីបំផុតលទ្ធផលចេញមកហើយ នោះគឺលោក ដូណាល់ ត្រាំ និងលោកជំទាវទី១ មេឡានៀ បានឆ្លងជំងឺ COVID-19៕
ពីនេះពីនោះ
សេក ៥ក្បាលនៅសួនសត្វ ត្រូវគេបំបែកឱ្យនៅដាច់ពីគ្នា ដោយសារនៅជុំគ្នាយូរៗចេះជេរគ្នា ហើយជេរគ្នានៅមុខភ្ញៀវចូលទស្សនាទៀត
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា សត្វសេកចំនួន ៥ក្បាល នៅតំបន់ Lincolnshire របស់អងគ្លេស ត្រូវបានគេបំបែកឱ្យនៅដាច់ពីគ្នា ដោយសារតែរស់នៅជាមួយគ្នាយូរៗទៅចេះតែជេរគ្នា ហើយជេរគ្នានៅនឹងមុខអ្នកចូលទស្សនាសួនទៀតផង។
សេកទាំងនោះមានឈ្មោះថា Billy, Eric, Tyson, Jade និង Elsie និងបានមករួមរស់ជាមួយមជ្ឈមណ្ឌលសត្វព្រៃ Lincolnshire...
អន្តរជាតិ
អុញនោះ! Facebook ថាខ្លួននឹងឈប់ទទួលយកការផ្សាយពាណិជ្ជកម្មនយោបាយ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក១សប្តាហ៍
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Facebook នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ខ្លួននឹងឈប់ទទួលយកការផ្សាយពាណិជ្ជកម្មនយោបាយ នៅមួយសប្តាហ៍ មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខ ក្នុងវិធានការមួយដែលក្រុមហ៊ុនបានចាត់ទុកថា ដើម្បីកាត់បន្ថយហានិភ័យនៃពត៌មានមិនពិត និងការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០។
បណ្តាញទំនាក់ទំនងសង្គមដ៏ធំបំផុតនៅលើពិភពលោកមួយនេះ ក៏បានលើកឡើងផងដែរថា ខ្លួនកំពុងរៀបចំបង្កើតសញ្ញាដាស់តឿន (Label) សម្រាប់ភ្ជាប់ជាមួយ...
អន្តរជាតិ
ចេះតែមានហើយ! ពលរដ្ឋឥណ្ឌូនេស៊ីជាច្រើននាំគ្នាទៅដេករណូករណែលលើផ្លូវរថភ្លើង ព្រោះជឿថាអាចព្យបាលជំងឺបានច្រើនមុខ..
ឥណ្ឌូនេស៊ី៖ ជំនួសដោយការលេបថ្នាំនិងចាក់ថ្នាំមានវិធីព្យាបាលជំងឺជាច្រើនទៀតត្រូវបានគេប្រទះឃើញប្រជាពលពលរដ្ឋនៅតាមបណ្តាប្រទេសជាច្រើនយកមកអនុវត្តដោយផ្អែកតាមប្រពៃណីនិងជំនឿផ្សេងៗគ្នា ដែលវិធីព្យាបាលជំងឺទាំងនោះមានទាំងការញ៉ាំបន្លែ ផ្លែឈើ រុក្ខជាតិឬសាច់សត្វកម្រណាមួយ ការពាក់អង្កាំឬវត្ថុស័ក្កសិទ្ធណាមួយជាប់ខ្លួន ការត្រាំទឹកក្តៅ ឬប្រើចលនាពិសេសណាមួយមកលើរាងកាយអ្នកជំងឺជាដើម។
ក្រៅតែពីមានវិធីព្យាបាលជំងឺផ្សេងៗដូចបានជម្រាបជូនខាងលើនេះ នៅប្រទេសឥណ្ឌូនេស៊ីឯណោះវិញត្រូវបានគេប្រទះឃើញថា មានពលរដ្ឋជាច្រើនបាននាំគ្នាទៅដេកលើផ្លូវរថភ្លើងបន្តបន្ទាប់គ្នាដោយពួកគេបានអះអាងថា ការដេកដូចនេះអាចព្យាបាលជំងឺនៅក្នុងរាងកាយរបស់ពួកគេបានជាច្រើនមុខ។
បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា សកម្មភាពនេះត្រូវបានអនុវត្តដោយពលរដ្ឋឥណ្ឌូនេស៊ីដែលរស់នៅក្នុងខេត្ត Rawa Buaya ភាគខាងលិចនៃទីក្រុងចាកាតា ហើយការដេកដូចនេះគឺចាប់ផ្ដើមពីចន្លោះពេលជិតផុតពេលរសៀលរហូតដល់ពេលល្ងាច ពោលគឺដល់ពេលព្រះអាទិត្យចាប់ផ្តើមលិច។
ពលរដ្ឋដែលបានអនុវត្តវិធីនេះសុទ្ធតែបានអះអាងថា សុខភាពរបស់ពួកគេហាក់មានភាពល្អប្រសើរ រឹងមាំ...
អន្តរជាតិ
តើនរណានឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន? បើលោក អាបេ លាលែងពីតំណែង..
នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ នៃទីក្រុងតូក្យូ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ ស្របពេល មានការព្រួយបារម្ភកាន់តែច្រើនឡើងពីលទ្ធភាពរបស់លោកក្នុងការបន្តដឹកនាំប្រទេស ដោយសារតែបញ្ហាសុខភាព និងភាពហត់នឿយនៃការដោះស្រាយវិបត្តិ COVID-19។
មកទល់នឹងពេលនេះ មន្ត្រីរដ្ឋាភិបាលជប៉ុន មិនបានបញ្ជាក់លម្អិតពីស្ថានភាពសុខភាពរបស់លោក អាបេឡើយ តែបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក នាយករដ្ឋមន្ត្រីជប៉ុន វ័យ៦៥ឆ្នាំរូបនេះ មាន «ជំងឺរលាកពោះវៀនធំរុំារ៉ៃ»។
បើសិនជាលោក...
Latest Articles
ព័ត៌មានកូដី១៩
បន្តឆ្លងក្នុងសហគមន៍!! បុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ម្នាក់តេស្តវិជ្ជមានកូវីដ១៩ ក្រោយឆ្លងពីភ្ញៀវ
នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៤នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែល៣នាក់ជាគ្រួសារតែមួយ ឪពុក ម្តាយ និងកូនអាយុ៣ឆ្នាំ និងម្នាក់ទៀតជាបុរសវ័យ២២ឆ្នាំ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។ យោងតាមលិខិតរបស់ក្រសួងបានឲ្យដឹងថា៖
១៖ បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរី លឹម...
ព័ត៌មាន
ក្តៅៗ!! រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៤នាក់បន្ថែមទៀត ៣នាក់ជាគ្រួសារតែមួយ ឪពុក ម្តាយ និងកូនអាយុ៣ឆ្នាំ និងម្នាក់ទៀតជាបុរសវ័យ២២ឆ្នាំ ជាបុគ្គលិកហាង Pedro
ព្រឹកនេះក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី រហូតដល់ទៅ ៤ នាក់បន្ថែមទៀត ដែលកើតទៅលើបុរស វ័យ៣៩ឆ្នាំ ភរិយា និងកូនអាយុ ៣ឆ្នាំរបស់គាត់ ដែលគាត់ជាបងថ្លៃជីដូនមួយរបស់បុរសវ័យ២៣ឆ្នាំ ដែលមានវិជ្ជមានកូវីដ១៩ ក្រសួងប្រកាសថ្ងៃទី ០២ ធ្នូ ឆ្នាំ ២០២០នេះ។ ចំណែកម្នាក់ទៀតគឺបុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ ជាបុគ្គលិកហាង Pedro ដែលបានប៉ះពាល់ជាមួយនឹងស្រ្តីអាយុ ២១ឆ្នាំ...
ជីវិតនិងសង្គម
វត្តមួយ នៅខេត្តសៀមរាប ត្រូវបានហាមប្រាម ព្រះសង្ឃមិនឲ្យនិមន្តចេញក្រៅជាបណ្តោះអាសន្ន ក្រោយជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងកូវីដ ក្នុងសហគមន៍ កាលពីថ្ងៃទី..
ព្រះគ្រូវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប មានថេរៈដិកាថា អាជ្ញាធរខេត្ត និង អនុគណក្រុងសៀមរាប សម្រេចមិនអនុញ្ញាតឲ្យព្រះសង្ឃគ្រប់អង្គគង់នៅវត្តអធ្វា ក្នុងក្រុងសៀមរាប និមន្ដចេញក្រៅ ឬទទួលការនិមន្តទៅសូត្រមន្តក្នុងពិធីផ្សេងៗនៅខាងក្រៅឡើយ បន្ទាប់ពីគ្រួសារដែលមានវិជ្ជមានកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទៅរកលោកយាយចុងភៅក្នុងវត្ត ដើម្បីស្រោចទឹក និង ចងអំបោះដៃ ទៅតាមជំនឿសាសនារបស់ខ្មែរ ព្រោះដោយមើលឃើញពីបញ្ហាប្រឈមនៃការឆ្លងជំងឺកូវីដ ១៩...
ព័ត៌មានកូដី១៩
បន្តបិទមួយទៀត!! ក្រសួងសម្រេចបិទអគារកាណាឌីយ៉ា បន្ទាប់ពីរកឃើញបុគ្គលិកខ្មែរក្នុងធនាគារចិនផ្ទុកកូវីដ១៩
មុននេះបន្តិចក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសថា ក្រសួងសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩។
ក្រសួងប្រកាសថាកាលពីយប់មិញក្រសួងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដូចេ្នះក្រសួងស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។
អាស្រ័យដូចបានជម្រាបខាងលើនេះ ពេលធ្វើដំណើរចេញក្រៅត្រូវពាក់ម៉ាស់ និងឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ជាមួយទឹកអាគុល និងសាប៊ូ ព្រោះការពាក់ម៉ាស និងលាងដៃជាវិធីដ៏ល្អសម្រាប់ការការពារដល់ខ្លួនយើង និងអ្នកដទៃពីជំងឺដ៏កាចសាហាវនេះ៕
សូមអានសេចក្តីលម្អិតរបស់ក្រសួង៖
ព័ត៌មានកូដី១៩
ទីបំផុត! ធនាគារ កាធេយូរណាធីត ត្រូវបានផ្អាកជាបណ្តោះអាសន្តក្រោយរកឃើញបុគ្គលិកម្នាក់ ឆ្លងកូវីដ-១៩ នឹងតម្រូវឲ្យ…
នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់ទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មីនេះ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលម្នាក់ជាស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ (មានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលអវិជ្ជមានវីរុសកូវីដ១៩) និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ (ត្រូវជាប្អូនស្រីស្ត្រីខាងលើ) ជាបុគ្គលិកធនាគារកាធេយូណាយធីត រាជធានីភ្នំពេញ។
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី...