Tags សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Tag: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អបអរសាទរ ការប្រកួតលីគ និងពានសម្ដេចតេជោ ហ៊ុន សែន និងចាប់ផ្តើមឡើងវិញនៅខែមិថុនា ខាងមុខនេះហើយ

(ភ្នំពេញ)៖ បណ្តាថ្នាក់ដឹកនាំក្លិបបាល់ទាត់អាជីពនៅកម្ពុជាបន្តជួបប្រជុំពិភាក្សាគ្នាដែលត្រូវបានរៀបចំដោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដើម្បីដាក់ចេញកម្មវិធីប្រកួតលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ឡើងវិញនាខែក្រោយនេះ។ នេះជាលើកទី២ ផងដែរដែលកិច្ចប្រជុំខាងលើនេះត្រូវបានធ្វើ បន្ទាប់ពីក្រសួងសុខាភិបាលអនុញ្ញាតឲ្យកីឡាមួយចំនួន មានសកម្មភាពឡើងវិញ។ កិច្ចប្រជុំនេះ ក៏ពុំទាន់មានការបញ្ជាក់ពីការកំណត់កាលបរិច្ឆេទនៃការត្រឡប់មកវិញ នូវការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នោះទេ តែប្រភពដែលបានចូលរួមកិច្ចប្រជុំបានបង្ហើបថា លីគ និងពានសម្ដេចតេជោ...

លោក ម៉ៃ តុលា ត្រូវបាន ACU ឃាត់ខ្លួន ករណីឃុបឃិត គ្នាកិបកេងលុយរាប់ម៉ឺនដុល្លារ របស់ FFC

(ភ្នំពេញ)៖ លោក ម៉ៃ តុលា អតីតអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការឃាត់ខ្លួនហើយ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមមន្ដ្រីអាវុធហត្ថជាន់ខ្ពស់លើផ្ទៃប្រទេសបានប្រាប់មកអង្គភាព Fresh News នាព្រលប់ថ្ងៃព្រហស្បតិ៍នេះ។ មន្រ្តីជាន់ខ្ពស់អាវុធហត្ថបានបញ្ជាក់ថា «អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោក ម៉ៃ តុលា អតីតអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាហើយ នៅថ្ងៃទី០៧ ខែឧសភា ហើយបច្ចុប្បន្នលោក...

Most Read

មេីលឆាតហេីយហួសចិត្ត! ឆាតទៅប្ដីគេចង់បង់រំលោះឡាន រួចផ្ញេីរូប និងវីដេអូស្រេីបស្រាលឱ្យមេីល ហេីយឱ្យយកឡានមកមេីលទាំងយប់ ស្រាប់តែត្រូវប្រពន្ធចូលឆាតជំនួស…

យោងតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Ah Keo បានបង្ហោះថា” ឃើញខ្ញុំសើច មិនមែនសប្បាយចិត្តដែរស្រីឆាតមកប្តីទេ តែខ្ញុំគិតថាអ្នកទាំងអស់គ្នាបានអាន ហើយច្បាស់ជាសើចដូចខ្ញុំចឹង ធ្លាប់តែឃើញគេផុស ពេលនេះដល់ពេលគេនឹកប្តីខ្ញុំហើយ បងប្អូនស្រីៗគ្នាយើង ធីមប្រពន្ធដើមមើលថែរក្សាប្តីអោយបានល្អណា ប្រយ័ត្នគេហៅទៅ BM(ក្លឹប) អាញ់អើយអាញ់ ថាបើបានប្តីធើសំណង់វាពិបាករឿងលុយកាក់ ដល់បានប្តីលក់ឡាន ពិបាករឿងស្រីៗចង់បង់រំលស់ឡានហើយហៅចេញក្រៅនឹងម៉ង ខ្លាំងត្រង់ រូបឈុតដេក មួកពេទ្យអីណាណី ហ៎...

ក្រុមគ្រួសារ Chef រិទ្ធីបដិសេធថា លោកមិនមែនទទួលមរណភាព ដោយសារជំងឺក្រិនថ្លើម ជំងឺរបេង និងជំងឺសួតនោះទេ គឺលោកទទួលមរណភាព ដោយសារជំងឺ២នេះ

លោក ស៉ឺ សោភ័ណ្ឌរិទ្ធី ដែលត្រូវមហាជនជាច្រើនបានស្គាល់រូបលោកថាជាគណៈកម្មការមួយរូបក្នុងកម្មវិធីប្រកួតចម្អិនម្ហូបដ៏ល្បីឈ្មោះ MasterChef Khmer បានទទួលមរណភាពកាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងអាណិតអាសូរយ៉ាងខ្លាំង។ សពរបស់លោក លោក សុឺ សោភ័ណ្ឌរិទ្ធី ត្រូវបានតម្កល់រៀបចំធ្វើបុណ្យឯគេហដ្ឋាន ស្ថិតនៅក្នុងបុរីមហាខណ្ឌសែនសុខ សង្កាត់ក្រាំងធ្នង់ រាជធានីភ្នំពេញ។ នៅថ្ងៃនេះផងដែរ លោក អ៉ឹម ជីវ៉ា បានចូលរួមបុណ្យសពរបស់ Chef...

ក្រោយៗកុំចេះតែហ៊ាន ! ព្រោះតែរឿងមួយនេះ បងប្រុសម្នាក់ ផ្ដាំផ្ញើរទៅ កញ្ញា មាន សូនីតា ឲ្យចេះគោរពអ្នកដទៃផង

ភ្នំពេញ៖ តារាសម្តែងរូបស្រស់ មាន សូនីតា ដែលគេស្គាល់ថាជា រាជនីក្រមា ក្រោយពេលដែលនាងតែងច្នៃក្រមា ចេញជាសំលៀកបំពាក់យ៉ាងស្រស់ស្អាត។ ដោយបច្ចុប្បន្ននេះកញ្ញាទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ។ ប៉ុន្តែទន្ទឹមនឹងនេះកញ្ញា មាន សូនីតា ក៏មានភាពជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងមុខជំនួញរបស់ខ្លួនផង ដែលប្រិយមិត្តជាច្រើនបានជ្រាបច្បាស់មកហើយថ្មីៗនេះកញ្ញា បានបើកសម្ពោធនៅហាងកាហ្វេ «ណ» ជាច្រើនសាខាទៀតផង។ មុននេះបន្តិចមានបងប្រុសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Dara Doung បានបង្ហោះសារមួយពាក់ព័ន្ធនឹង កញ្ញា មាន សូនីតា ដោយមានខ្លឹមសារថា៖«...

កុំចង់សាក! រំលោភមេមាន់របស់ខ្លួនរហូតដល់ងាប់ ជាប់គុក៣ឆ្នាំ ពីបទធ្វើទារុណកម្មផ្លូវភេទ…

អង់គ្លេស៖ ថ្មីៗនេះ បុរសម្នាក់ ត្រូវបានតុលាការនៅប្រទេសអង់គ្លេស កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទធ្វើទារុណកម្មផ្លូវភេទ រំលោភសេពសន្ថវៈមេមាន់ចិញ្ចឹមរបស់ខ្លួនរហូតដល់ងាប់ និងថតវីដេអូទុកមើលទៀតផង នេះបើតាមប្រភព Kenh14 ។ ជនសង្ស័យឈ្មោះ Vile Rehan Baig អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ Haleema ជាអ្នកថតសកម្មភាពរំលោភសេពសន្ថវៈមេមាន់ ទុកផងដែរ ។ តុលាការបានឲ្យដឹងថា ខណៈជនសង្ស័យឈ្មោះ Vile Rehan Baig...